១០​នាក់​ស្លាប់​និង​៤០​នាក់​ត្រូវបាន​ទាញ​ចេញពី​សាលារៀន​ដួលរលំ​នៅ​នី​ហ្សេ​រី​យ៉ា​

119
ចែករម្លែក
  • 18
    Shares

​មនុស្ស​យ៉ាង​ហោច​ណាស់​១០​នាក់​បាន​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​ត្រូវបាន​គេ​ជឿ​ថា​បាន​ជាប់​នៅ​គំនរ​បាក់បែក​នៃ​សាលារៀន​មួយ​ដែល​បាន​ដួល​រលំ​បាក់​នៅ​ទីក្រុង​ឡា​​ហ្គោស​ប្រទេសនី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​ពុធ​ទី​១៣​ខែ​មីនា​។​

​ក្រុមមន្ត្រី​បាន​និយាយប្រាប់​ទូរទស្សន៍​BBC​ថា សាលារៀន​ដែល​ស្ថិតនៅ​ជាន់​លើ​បំផុត​នៃ​អគារ​៤​ជាន់​នៅ​ទីក្រុង​នេះ​មាន​កូនសិស្ស​ជា​ង​១០០​នាក់​កំពុង​រៀន​ពេល​វា​រលំ​។​សិស្ស​ប្រ​​ហែល​៤០​នាក់ ត្រូវ​បាន​ទាញ​ចេញ​ទាំង​រស់​ពី​គំនរ​ថ្ម​បាក់បែក​នៃ​សាលារៀន​នេះ​។​

​ក្រុមមន្ត្រី​សំណង់​ក្រុង​ឡាហ្គោ​ស​បាន​ប្រាប់ ទូរទស្សន៍​BBC ថា អាគារ​នេះ​ត្រូវបាន​កំណត់ថា​ជា “​អាគារ​ចាស់​និង​ត្រៀម​រុះរើ​ចោល​”៕​ដោយ​៖​សុខា​/sn