១០​នាក់​ស្លាប់​និង​៩០​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

171
ចែករម្លែក

​អភិបាលខេត្ត​Zabul បាន​ប្រាប់​សារព័ត៌មាន​AFP ថា​ក្រុម​តា​លី​បង់​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​១០​នាក់​និង​៩០​នាក់​ទៀត​រងរបួស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែ​កញ្ញា​ បន្ទាប់​ពី​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​ដែល​តម្រង់​ការវាយប្រហារ​អគារ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​មួយ បាន​ផ្ទុះ​និង​បំផ្លាញ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅក្បែរនោះ នៅ​ទី​​ក្រុង Qalat ភាគខាងត្បូង​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខេត្ត​Zabul​គឺជា​ការ​បំផ្ទុះ​គ្រាប់បែក​ចុងក្រោយ​បំផុត​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជា​បន្ត​បន្តាប់​របស់​ក្រុមតា​លីបង់​នៅ​ទូទាំង​ប្រទេស​​អា​ហ្វ​ហ្គានី​ស្ថានក្នុង​សប្តាហ៍​នេះ ខណៈ​ដែល​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​បាន​លុបចោល​ជំនួប​ចរចា​ភ្លាមៗ​ជាមួយ​ក្រុម​ឧទ្ទាម​​នេះ ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថានដែល​នឹងនាំ​ដល់​ការ​ដកទ័ព​អាម៉េរិ​ក​ចេញពី​ប្រទេស​នេះ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវបាន​ប្រកាស​ទទួល​ខុសត្រូវ​ដោយ​អ្នកនាំពាក្យ​តា​លី​បង់ ដែល​បាន​និយាយថា ការវាយប្រហារ​នេះ គឺ​ប្រឆាំង​កងសន្តិសុខ​ជាតិ​ និង​បាន​សម្លាប់​មន្ត្រី​ស៊ើបការណ៍​ច្រើន​នាក់​៕​ដោយ​៖​សុខា​/sn

មាន​ការអះអាង​ខុសគ្នា​អំពី​ការស្លាប់​ក្នុងការ​ប្រហារ​នេះ​