១០ ប្រទេស នឹងចូលរួម​ព្រឹត្តិការណ៍ ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ នៅ​កម្ពុជា​

393
ចែករម្លែក
  • 4
    Shares

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ការប្រកួត ជើងឯក​យុវជន អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ (43rd South East Asia Age Group Swimming Championship 2019) មាន​ប្រទេស​ចំនួន ១០ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ចុះឈ្មោះ ចូលរួម​ប្រកួត​។​

​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការន៍​នេះ ហើយ​ការប្រកួត ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បង្ហាញថា ឆ្នាំនេះ សហព័ន្ធ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គិត​មកដល់ពេលនេះ មាន​ចំនួន ១០ ប្រទេស បាន​ចុះឈ្មោះ ជា​ផ្លូវការ​ហើយ​។ សម្រាប់​ប្រទេស​ទាំង ១០ រួមមាន កម្ពុជា សិង្ហបូរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ឡាវ ហ្វីលីពីន និង ព្រុយ​ណេ​។​

​ព្រឹត្តិការណ៍​នេះ មាន​កីឡាករ – កីឡាការិនី វ័យក្មេង ចំនួន​ពី ៤០០ ទៅ ៤៥០ នាក់ ក្នុងនោះ មាន​កីឡាករ​ជិត ២១០​នាក់ កីឡាការិនី​ជិត ២០០​នាក់ និង​គណៈប្រតិភូ គ្រូបង្វឹក​ជិត ១០០ នាក់ ចូលរួម ៕v

សកម្មភាព​កីឡាហែលទឹក​
លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក