១១​ខែ​ឆ្នាំ​២០១៩៖​កុមារ​មាន​ជំងឺ​ធ្ងន់​ជាង​១៨​ម៉ឺន​នាក់​ទទួល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

287
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ចាប់ពី​ថ្ងៃទី​១​ខែមករា ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ចំនួន​៨៧.៥២០៨​នាក់​។​ចំណែក​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​១៨៨.៧៦៤​នាក់​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដែល​ចំនួន​នេះ​កើន​១៧​ដង​ច្រើនជាង​ឆ្នាំ​២០១៨​។​
​របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​នេះ​បាន​ឱ្យដឹងទៀតថា​កុមារ​ចំនួន​៣៣.៨៥៦​នាក់​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​កុមារ​ចំនួន​២៣.០០០​នាក់​ត្រូវ​បានទទួល​ការវះកាត់​។​ចំណែក​ការវះកាត់​បេះដូង​និង​ត្បិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធបុប្ផា​សៀមរាប​និង​ភ្នំពេញ​បាន​ចំនួន​៨៤១​នាក់​។​

​នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧(​គន្ធបុប្ផា​ទី​៣)​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៤៥.២១៥​នាក់បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។​មន្ទីរសម្ភព​បាន​សម្រាល​កូន​បាន​ចំនួន​២៣៨៨៤​នាក់​។​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​ចំណាយ​ថវិកា​៣៣​លាន​និង​៥​សែន​ដុល្លារ​។​

នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី​ងួន​សុខា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក្នុង​ពិធី​ប្រគល់​ថវិកា​របស់​គណៈកម្មកា​រ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុ​ប្ឋា​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១៩​ខែតុលា​នេះ​។​

​យោងតាម​សេចក្តីប្រកាស​របស់​មូល​និ​ធិ​គន្ធបុប្ផា​កម្ពុជា​បា​ន្យ​ដឹងថា​ក្នុង​រយៈពេល​៩​ខែ​កន្លងមក​នៃ​ឆ្នា​នេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​សរុប​៣៣,៥​លាន​ដុល្លា​ដោយ​ក្នុងនោះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានផ្ដល់​ជូន ៩​លាន​ដុល្លារ​។​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​ប​ង្កើ​ត​ឡើង​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

គោលបំណង​របស់​មូល​និ​ធិ​គន្ធបុប្ផា​កម្ពុជា​ដែល​មិន​ត្រឹមតែ​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ​ទេ​តែ​ដើម្បី​បណ្តុះ​សាបព្រោះ​និង​លើកកម្ពស់​ស្មារតី​ជួយ​គ្នា​ទោ​វិញ​ទៅមក​ក្រោម​ពាក្យស្លោក​«​ខ្មែរ ជួយ ខ្មែរ​»៕S/