១១​នាក់​បាត់​ខ្លួន​នៅ​ពេល​វិ​សម្ពាធត្រូ​ពិក​វាយប្រហារ​វៀតណាមក​ណ្តា​ល​

166
ចែករម្លែក

​មនុស្ស​១១​នាក់​បាន​បាត់​ខ្លួន​នៅ​ពេល​វិ​សម្ពាធ​ត្រូពិក​Kajiki​បក់​សំដៅ​មកលើ​សមុទ្រ​ខាងកើត និង​មកដល់​ដីគោក​នៅ​វៀតណាម​កណ្តាល​កាលពី​ថ្ងៃ​អង្គារ​ទី​៣​កញ្ញា​។​អ្នកនេសាទ​៣​នាក់​លើ​ទូក​នេសាទ​មឹក​មួយ​មក​ពី​ខេត្ត​ក្វាង ណា​ម បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ចន្ទ នៅពេល​នាវា​របស់​គេ​លិច​ចម្ងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ​ពី​ឆ្នេរ​ថ្ម​មួយ​នៅ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​។​

​អ្នកនេសាទ​៤១​នាក់​ទៀត​នៅក្នុង​ទូកដ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​។​

​មនុស្ស​៧​នាក់​ទៀត​ក៏​កំពុង​បាត់​ខ្លួន​នៅក្នុង​ខេត្ត​ហា ទី​ញ ជិត​គ្នា​នោះ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​បន្ទាប់ពី​មនុស្ស​មួយក្រុម​មាន​គ្នា​៩​នាក់​បាន​ចូល​ព្រៃ​រក​ស្លឹកឈើ​មក​ធ្វើ​មួក​។​អា​​ជ្ញាធរ​អាច​ទាក់ទង​ពួកគេ​បា​ន​តែ​២​នាក់​ប៉ុណ្ណោះ​។​

​នៅ​ខេត្ត ក្វា​ង ប៊ិញ​ភាគកណ្តាល បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​ទឹក​បក់​នាំយកទៅ​កាលពី​ថ្ងៃ​ចន្ទ នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ដោយសារ​រង​វិ​សម្ពាធ​ត្រូពិក វៀតណាម​កណ្តាល​មានការ​ធ្លាក់ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ គឺ​ពី​២៥០​ទៅ​៥៣០​មី​លី​ម៉ែត្រ​ក្នុង​១​ថ្ងៃ ។​ការ​ធ្លាក់ភ្លៀង​កំពស់​១៨០​មី​លី​ម៉ែត្រ ក្នុង​១​ថ្ងៃ ត្រូវ​គេ​គិត​ថា​ជាការ​ធ្លាក់ភ្លៀង​ខ្លាំង​។​

​សូមបញ្ជាក់​ថា​ខេត្ត​ជាច្រើន​របស់​វៀតណាម​ជួប​ការ​ជន់​លិច ការខាតបង់​ដំណាំ​និង​ការ​រលំ​បាក់​ផ្ទះ ដោយសារ​ការ​ធ្លាក់ភ្លៀង​ខ្លាំងៗ​បង្កឡើង​ដោយ​ព្យុះ និង​វិ​សម្ពាធ​ត្រូពិក​។​ទី​​កន្លែង​ជា​ក្នុង​ខេត្ត​ក្វាង ទ្រី កំពុង​ជួប​ការ​ជន់​លិច​អាក្រក់​បំផុត​ក្នុង​រយៈពេល​១​ទសវត្សរ៍​មក​នេះ​។​ដំណាំ​ប្រមាណ​២​ពាន់​ហិច​តា​ត្រូវ​លិចលង់ និង​ផ្ទះ​រាប់សិប​ខូចខាត​នៅ​ខេត្ត​ហា ​ទី​ញ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ដោយ​ការ​ការ​ធ្លាក់ភ្លៀង​និង​ខ្យល់​ខ្លាំង​។​

​ទីតាំង​ជាច្រើន​ក្នុង​ខេត្ត​ហា​ទី​ញ​ជួប​ការ​ជន់​លិច​ហើយ​ការ​ធ្លាក់ភ្លៀង​ពី​៧០​ទៅ​១៥០​មី​លី​ម៉ែត្រ ត្រូវ​រំពឹងថា​នឹង​កើតមាន​ចាប់​ពី​ខេត្ត​ង៉​អាន​ដល់​ខេត្ត​ក្វាង​ណា​ម​។​

​គ្រោះធម្មជាតិ ភាគច្រើន​ជា​ទឹកជំនន់ ព្យុះ​និង​ការបា​ក់ដី បាន​សម្លាប់​មនុស្ស​១៨១​នាក់​កាលពី​ឆ្នាំមុន និង​៣៧​នាក់​បាត់​ខ្លួន ព្រមទាំង​បង្ក​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​និង​សេដ្ឋ​កិច្ច​ប្រមាណ​៨៥៨​លាន​ដុល្លារ​៕ដោយ៖វាសនា

ទឹកជំនន់​ដោយសារ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​វិសម្ពាធ​Kajiki នៅក្នុង​ខេត្ត​ក្វាង ទ្រី កាលពី​ថ្ងៃ​៣​កញ្ញា​

#