១៣៦ នាក់ នឹងចូលរួម​ការប្រកួត កីឡា​តេក្វាន់​-​ដូ ITF ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៨

617
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា​
​ភ្នំពេញ​៖​តាម​ការប្រកាស ឲ្យដឹង​ពី​សហព័ន្ធ​តេក្វាន់​ដូ ITF (International Taekwondo Federation) កម្ពុជា នោះ​ថា ការប្រកួត​ជើង​ឯកជាតិ សម្រាប់​ឆ្នាំ​២០១៨ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​១៦​ធ្នូ ក្នុង​វិមាន​នៃ ពហុ​កីឡដ្ឋាន​ជាតិ​។​

​លោក​កៅ មករា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា បាន​ប្រាប់ឲ្យដឹង​ថា ការប្រកួត​ឆ្នាំនេះ មាន ១៦ ក្លិប និង​ក្រសួង ២ គឺ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​កីឡាករ​-​កីឡា​ការិនី កីឡា​តេក្វាន់​-​ដូ ITF ចំនួន ១៣៦ នាក់ ក្នុង​កីឡាករ ១០៥ នាក់ និង​កីឡាការិនី ៣១ នាក់​។​

ទិដ្ឋភាព​ប្រកួត​កន្លងមក​

៤ វិញ្ញាសា​សំដែង​ធំៗ គឺ​វិញ្ញាសា​មេគុន​មាន ៤ ប្រភេទ ឯកត្តជន​បុរស និង​ឯកត្តជន​នារី ខ្សែក្រវាត់​ក្រោម​ខ្មៅ ឯកត្តជន​បុរស និង​ឯកត្តជន​នារី ខ្សែក្រវាត់​ខ្មៅ​មួយ​ជាន់​។ វិញ្ញាសា​បច្ចេកទេស​ពិសេស មាន​២​ប្រភេទ ឯកត្តជន​បុរស និង​ឯកត្តជន​នារី​។ ចំណែក​វិញ្ញាសា​បច្ចេកទេស ការពារ​ខ្លួន​ជា​ក្រុម មាន​២​ក្រុម​៖ ជា​ក្រុម​៣​នាក់ (​នារី​ម្នាក់​ទល់ បុរស​២​នាក់​) ជា​ក្រុម​១​នាក់ (​បុរស​ម្នាក់​ទល់​នារី​៣​នាក់​)​។​

​ចំពោះ​វិញ្ញាសា​ប្រយុទ្ធ មាន​១៣​ប្រភេទ​ទម្ងន់​៖ នារី​មាន​៤​ប្រភេទ​ទម្ងន់ រួម​មាន​ក្រោម​៤៥​គីឡូក្រាម ក្រោម​៥០​គីឡូក្រាម ក្រោម​៥៥​គីឡូក្រាម និង​ក្រោម​៦០​គីឡូក្រាម​។ ដោយឡែក បុរស​មាន​៨​ប្រភេទ​ទម្ងន់ រួមមាន ក្រោម​៥០​គីឡូក្រាម ក្រោម​៥៥​គីឡូក្រាម ក្រោម​៦០​គីឡូក្រាម ក្រោម​៦៥​គីឡូក្រាម ក្រោម​៧០​គីឡូក្រាម ក្រោម​៧៥​គីឡូក្រាម ក្រោម​៨០​គីឡូក្រាម និង​៨០​គីឡូក្រាម​ឡើង​។ វិញ្ញាសា​ជា​ក្រុម​បុរស មួយ​ប្រភេទ មាន ៥ នាក់​៕v

ទិដ្ឋភាព​ប្រកួត​កន្លងមក​
ទិដ្ឋភាព​ប្រកួត​កន្លងមក​
#