១៣​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្រីលង្កា ខណៈ​ដែល​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​២៩០​នាក់​

178
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ស្រីលង្កា បាន​ចាប់ខ្លួម​មនុស្ស​១៣​នាក់ ដែល​ទាក់ទង​នឹង​ការបំ​ផ្ទុះ​គ្រាប់បែកជា​បន្តបន្ទាប់ ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​នាក់​កាលពី​ថ្ងៃទី​២១​ខែ​មេសា ហើយ​​ចំនួន​អ្នក​ស្លាប់​ពេលនេះ បាន​កើនឡើង​ពី​២០៧​នាក់​ដល់​២៩០​នាក់ ។

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២១​ខែ​មេសា គ្រាប់បែក​៨​គ្រាប់ ត្រូវបាន​បំផ្ទុះ​ជា​បន្តបន្ទាប់​នៅ​ព្រះវិហារ​និង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ជាច្រើន​កន្លែង នៅ​ទីក្រុង​កូឡុំបូ ។

​មនុស្ស​ជិត​៥០០​នាក់​បាន​រង​របួស​និង​ជនបរទេស​រាប់សិប​នាក់​ស្ថិត​នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំងនេះ​។​

​មិន​មាន​ក្រុម​ណាមួយ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ក្នុង​ការវាយប្រហារ​នេះ​ទេ​៕​ដោយ​៖​សុខា​/sn