១៣​នាក់​ស្លាប់​នៅពេល​ខ្យល់ព្យុះ​រដូវរងារ​វាយប្រហារ​អឺរ៉ុប​

451
ចែករម្លែក

​អាកាសធាតុ​រដូវរងា​បាន​វាយប្រហារ​ទ្វីបអឺរ៉ុប​នៅ​ថ្ងៃមួយ​ទៀត​ដែល​បាន​រារាំង​មនុស្ស​រាប់រយ​នាក់​មិនអាច​ចេញ​ក្រៅ​បាន នៅ​តំបន់ភ្នំ​អាល់​ដែល​បណ្ដាលឱ្យ​ពន្យារពេល​​ការហោះហើរ​និង​ការ​លុប​ជើងហោះហើរ​ហើយ​នាំអោយមាន​ការណែនាំ​អំពី​ការបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ហានិភ័យ​នៃ​ការ​រលំ​បាក់​ផ្ទាំង​ទឹកកក​ដែល​បង្ក​គ្រោះ​​ថ្នាក់​។​

​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ទាក់ទង​នឹង​អាកាសធាតុ​អាក្រក់​នៅ​អឺរ៉ុប នៅ​មួយ​សប្តាហ៍​ម​មកនេះ ភាគច្រើន​នៃ​ពួកគេ​នេះ​​បាន​ស្លាប់​ដោយសារ​ការ​រលំ​បាក់​ផ្ទាំង​ទឹក​កលើ​។​

​នៅ​ប្រទេស​ន័​រវេ​ស ក្រុម​អាជ្ញាធរ​បាន​កំពុង​រក​សាកសព​អ្នកជិះ​ស្គី​៤​នាក់ ដោយសារ​អាកាសធាតុ​ដែល​ធ្លាក់​ព្រិល​ទឹក​ក​ខ្លាំង​ដែល​បណ្តាលឱ្យ​មើលផ្លូវ​មិនឃើញ​ហើយ​​មនុស្ស​ចំនួន​៤​នាក់​ទៀត​បាន​ស្លាប់​បន្ទាប់ពី​ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​បាក់​រលំ​មកលើ​ភូមិ​មួយ​នៅ​ជិត​ទីក្រុង​Tromso កាលពី​សប្តាហ៍​មុន​។​

​នៅ​ប្រទេស​រូ​ម៉ា​នី ប៉ូលិស​បាន​រកឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​នៅក្នុង​រថយន្ត​ដោយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​ទីក្រុង​Slatina ។​

​មនុស្ស​រាប់រយ​នាក់​នៅ​ប្រទេស​អូទ្រីស ស្ថិត​នៅតែ​ក្នុងផ្ទះ​របស់​ពួកគេ ដោយសារតែ​ផ្លូវ​ត្រូវបាន​បិទ​និង​តំបន់​មួយចំនួន​គ្មា​អគ្គិសនី​ប្រើ បន្ទាប់ពី​ដើមឈើ​បាន​ដួលរលំ​សង្កត់​​បាក់​បង្គោល​ភ្លើង​ដែល​បណ្តាល​មក​ព្រិល​ទឹក​ក​ធ្លាក់​ខ្លាំង​។ សាលារៀន​ជាច្រើន​នៅ​តំបន់​ទាំងនោះ ត្រូវបាន​បិទ​។​

​មនុស្ស​មួយចំនួន​នាក់​ទៀត បាន​ស្លាប់​ដោយសារ​រលំ​បាក់​ផ្ទាំង​ទឹកកក​សង្កត់​លើ​នៅ​ប្រទេស​ស្វី​ស អូទ្រីស​និង​អាល្លឺម៉ង់ ហើយ​ក្រុម​អាជ្ញាធរ​នៃ​ប្រទេស​ទាំងនេះ​​បាន​ព្រមាន​ថា ការធ្លាក់​ព្រិល​ទឹក​ក​នឹង​បន្ត​កើនឡើង ដែល​កាន់តែ​បង្ក​គ្រោះថ្នាក់​ដោយសារ​ការ​រលំ​បាក់​ផ្ទាំង​ទឹក​កកធំៗ​៕​ដោយ​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ​នៅ​តំបន់​Tamokdalen ភាគ​ខាងជើង​នៃ​ប្រទេស​ន័​រ​វែ​ស​កំពុងធ្វើការ​សង្គ្រោះ