១៤​កុម្ភៈ​ឆ្នាំនេះ សុខ ពិសី និង​អញ្ជើញ​តា​យាយ​មាន​ជីវភាព​ខ្វះខាត ទទួលទាន​អាហារ​ថ្ងៃត្រង់​

959
ចែករម្លែក
  • 522
    Shares

ភ្នំពេញ​៖ ជា​រឿង​គួរ​ឲ្យ​សរសើរ​នូវ​សន្តាន​ចិត្ត​របស់ តារាចម្រៀង​ស្រី​ល្បីឈ្មោះ កញ្ញា សុខ ពិសី បានធ្វើ​រឿង​ល្អ​មួយ​ដោយ​សម្រេចចិត្តថា​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ តារាចម្រៀង​រូបនេះ និង​អញ្ជើញ​ចាស់ៗ​ដែលមាន​ជីវភាព​ខ្វះខាត មក​ទទួលទាន​អាហារ​ជុំគ្នា​។

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តារាចម្រៀង សំលេងក្រអួន​ក្រអៅ សុខ ពិសី បានបង្ហាញ អារម្មណ៍​ថា នាង​និង​អញ្ជើញ​តា​យាយ មក​ទទួលទាន​អាហារ​ថ្ងៃត្រង់​មួយពេល​ជុំគ្នា និង​ជូន របស់​បន្ដិចបន្តួច​នាឱកាស​នោះ​។ ដូច្នេះហើយ​នាង សុំ​អំពាវនាវ​ដល់​មហាជន បើ​បាន​ស្គាល់ តា​យាយ​កំពុងតែ​ជួប​ការខ្វះខាត​សូម​ទំនាក់ទំនង​មក​នាង​មុន​ថ្ងៃ​១៤​កុម្ភៈ​ដើម្បី​ងាយស្រួល កំណត់​ចំនួន​មនុស្ស​។​

​នេះ​ជា​ទឹកចិត្ត​ដ៏​កម្រ ខណៈដែល​តារាចម្រៀង​ជាច្រើនរូប បានធ្វើ​ពិធី​សប្បុរសធម៌ បែប​ខុសៗ​គ្នា អ្នកខ្លះ​ចែកជូន កុមារកំព្រា អ្នកខ្លះ ចែកជា​សម្ភារៈ​សិក្សា តែ​ការ​ទទួលទាន​អាហារ​បែបនេះ គឺ​ពិតជា​កម្រ​សម្រាប់​តារា​មួយចំនួន​។

​អ្នកគាំទ្រ​ជាច្រើន បាន​សម្តែង​ការ​សាទរ​ជាមួយនិង​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​នាង​អ្នកគាំទ្រ​ខ្លះ បា​នប​ញ្ជេ​ញ​អារម្មណ៍​ថា នាង​មិន​ត្រឹម​តែមាន​សម្រស់​ស្រស់ស្អាត និង​សំលេង​ពិ​រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹកចិត្ត​របស់​នាង​ក៏មាន​សន្តាន​ចិត្តល្អ​គួរអោយ​សរសើរ​ផងដែរ​៕ ដោយ​: បញ្ញា​សាស្ត្រ​