១៤​នាក់​ស្លាប់​និង​ជាង​៥០​នាក់​រងរបួស​ដោយសា​ររ​លំបាក់​រោង​ក្នុងអំឡុង​ពិធី​សាសនា​នៅ​ឥណ្ឌា​

387
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​១៤​នាក់​បាន​ស្លាប់​និង​ជាង​៥០​នាក់​បាន​រងរបួស​នៅពេល​ដែល​ភ្លៀង​និង​ខ្យល់​បក់​ខ្លាំង​បាន​បណ្តាលឱ្យ​រោង​សំពត់​តង់​ដ៏​ធំ​មួយ​ដួលរលំ​នៅ​អំឡុង​​ពិធីបុណ្យ​សាសនា​នៅ​ទីក្រុង​Barmer ក្នុង​រដ្ឋ Rajasthan ប្រទេសឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​។​

​សារព័ត៌មាន​Reuters បាន​រាយការណ៍​ថា​ មនុស្ស​មួយចំនួនត្រូវបាន​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​នៅពេល​រោង​សំពត់​តង់​នេះបាន​ដួល​រលំ​បាក់ ហើយ​មនុស្ស​មួយចំនួន​​ទៀត​បាន​ស្លាប់​ដោយ​បំណែក​បាក់បែក​ធ្លាក់​លើ​។​

​កាសែត​Hindustan Times បាន​រាយការណ៍​ថា មនុស្ស​ប្រហែល​៣០០​នាក់ បាន​ជួបជុំគ្នា​នៅ​ខាងក្នុង​រោង​សំពត់​តង់​សម្រាប់​ពិធីបុណ្ស​សាសនា​នេះ ។​

​លោក​Bhanwar Lal Meghwal រដ្ឋមន្ត្រី​គ្រប់គ្រង​មហន្តរាយ​នៅ​រដ្ឋ​នេះ បាន​ចោទ​ជា​សំណួរ​ថា ​ហេតុអ្វី​បានជា​ពួក​អ្នក​រៀបចំ​ពិធី​នេះ មិន​បិទ​ផ្តាច់​ចរន្តអគ្គិសនី​នៅពេល​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង​នៅពេល​នោះ​។

​ការស៊ើបអង្កេតត្រូវបាន​ធ្វើឡើង​៕ដោយ៖សុខា/sn/Ha

​រោង​សំពត់​តង់​ដ៏​ធំ​មួយ​បាន​រលំ​ដួល​នៅ​ពេល​ភ្លៀង​ធ្លាក់​និង​ខ្យល់​ខ្លាំង​អំឡុង​ពិធី​សាសនា​នៅ​ទីក្រុង​Barmer ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ​