១៤​នាក់​ស្លាប់​នៅពេល​នាវា​២​គ្រឿង​ឆេះ​នៅ​សមុទ្រ​ខ្មៅ​

513
ចែករម្លែក

​ក្រុមមន្ត្រី​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា​ថា​នាវា​ពាណិជ្ជកម្ម​២​គ្រឿង​ដែល​ដោត​ទង់ជាតិ​តង់​ហ្សា​នី​បាន​ឆាបឆេះ​នៅ​សមុទ្រ​ខ្មៅ ដោយ​សម្លាប់​នាវិក​នាវា​​យ៉ាងហោចណាស់​១៤​នាក់​។ នាវិក​៥​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​។​

​ភ្នាក់ងារ​សហព័ន្ធ​សម្រាប់​ការដឹកជញ្ជូន​តាម​សមុទ្រ​បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​ឡើង​ខណៈដែល​ឥន្ធនៈ​កំពុង​ត្រូវបាន​បូម​ចេញពី​នាវា​ដឹក​ប្រេង​មួយ​ទៅ​​នាវា​មួយទៀត​។

​អគ្គិភ័យ​នេះ​បាន​ឆេះ​រាលដាល​ពី​នាវា​មួយ​ទៅ​នាវា​មួយ​ផ្សេងទៀត​ដែល​ជំរុញ​ឱ្យ​ក្រុម​នាវិក​លោត​ចូលទៅក្នុង​សមុទ្រ​។ នាវា​២​គ្រឿង​នេះ មាន​សមាជិក​នាវិក​​ចំនួន​៣១​នាក់​ដែលជា​ជនជាតិ​តួ​ក​គី​និង​ឥណ្ឌា​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី​។​

​ភ្នាក់ងារ​សហព័ន្ធ​សម្រាប់​ការដឹកជញ្ជូន​តាម​សមុទ្រ​នេះ បាន​និយាយថា សមាជិក​នាវិក​១២​នាក់​ត្រូវបាន​សង្គ្រោះ និង​សាកសព​១១​នាក់​ត្រូវបាន​យក​ចេញពី​សមុទ្រ ​ហើយ​សាកសព​៣​នាក់​ទៀត​មិនទាន់បាន​រកឃើញ​ទេ​។​

​អគ្គិភ័យ​បាន​ឆាបឆេះ នៅពេល​នាវា​ទាំង​២​នេះ គឺ​នាវា​Maestro និង​នាវា Candy​បាន​កំពុង​ស្ថិតនៅ​ចក្រ​សមុទ្រ​គឺ​ច ដែល​ភ្ជាប់​ទៅកាន់​សមុទ្រ​ខ្មៅ​៕ដោយ៖សុខា/sn

អគ្គិភ័យ​បាន​ឆាបឆេះ នៅពេល​នាវា​ទាំង​២​នេះ​កំពុង​បូម​ប្រេង