១៤​នាក់​ស្លាប់​នៅ​ពេល​រថយន្ត​ដឹក​ក្រុមកីឡា​ហុក​គី​បុក​ជាមួយ​រថយន្ត​ធំ​

3272
ចែករម្លែក

​ប៉ូលិស​កាណាដា បាន​អះអាង​ថា មនុស្ស​១៤​នាក់​ត្រូវបាន​សម្លាប់​នៅ​ពេល​រថយន្ត​ធំ​មួ​យ​និង​រថយន្តក្រុង​មួយ​ដែល​ដឹក​សមាជិក​ក្រុមកីឡា​ហុក​គី​(hockey)​បាន​បុក​គ្នា​​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​៦​មេសា​។​

​ប៉ូលិស​បាន​អោយដឹងថា មាន​មនុស្ស​២៨​នាក់​បាន​កំពុង​ជិះ​រថយន្ត​ក្រុង​និង​១៤​នាក់​បាន​ស្លាប់​ភ្លាម​ក្នុង​ឧបទ្ទវហេតុ​នេះ រួមទាំង​អ្នកបើកបរ​ផង​និង​១៤​នាក់​ទៀត​ត្រូវ​​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​សមាជិក​ក្រុម​The Humboldt Broncos​ដែល​ជួប​គ្រោះថ្នាក់​នេះ​បាន​កំពុងធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​Nipawin Hawks​ពេល​ឧបទ្ទវហេតុ​បាន​កើតឡើង​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​កា​ណា លោក ចា​ស្ទីន ទ្រូ​ដូ បាន​សម្តែង​ភាព​សោកសៅ​ចំពោះ​សោកនាដកម្ម​លើ​កីឡាករ​ក្មេងៗ​នេះ​។​លោក​បាន​សរសេរ​បង្ហោះ​ថា​«​ខ្ញុំ​មិន​អាច​ស្រមៃ​អ្វីដែល​ឪពុក​ម្តាយ​ទាំងនេះ​បាន​ជួប ហើយ​បេះដូង​របស់ខ្ញុំ​នៅ​ជាមួយ​គ្រប់​គ្នា​ដែល​ប៉ះពាល់​ពី​គ្រោះថ្នាក់​នេះ នៅក្នុង​សហគមន៍​Humboldt​និង​ហួស​ពីនេះ​»​។​

​ក្រុម Broncos​ផ្សំ​ដោយ​កីឡាករ​២៤​នាក់​មក​ពី​កាណាដា​ទាំងអស់ ជាមួយ​វ័យក្មេង គឺ​ពួកគេ​មាន​អាយុ​១៦​ទៅ​២១​ឆ្នាំ​៕​ដោយ​៖​វាសនា​

​ក្រុម Broncos​ផ្សំ​ដោយ​កីឡាករ​វ័យក្មេង​២៤​នាក់​មក​ពី​កាណាដា​ទាំងអស់​