១៤ ក្លិប ចូលរួម​ប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ ជើងឯក​ជាតិ ឆ្នាំ​២០១៨

496
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ការប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ​ឆ្នាំ​២០១៨ បានចាប់ផ្តើម​ហើយ ដែល​នេះ ជាការ​ប្រកួត ក្រោម​ថវិកា​ប្រចាំឆ្នាំ​របស់ ក្រសួង​អប់រំ យុវជន និង កីឡា ។​

​លោក ឃុន ផាន់​និ​ត មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៨ មាន​ក្លិប​ចូលរួម​ចំនួន ១៤ រួមមាន ក្លិប​ប៉េង​ប៉ុង​ក្រសួងមហាផ្ទៃ ក្លិប​ប៉េង​ប៉ុង​អ​ល​ស្តារ ក្លិប​ប៉េង​ប៉ុង Spiderman ក្លិប​ប៉េង​ប៉ុង​រស​តា​សែន​ជ័យ ក្លិប​ប៉េង​ប៉ុង​ក្រុមហ៊ុន​អាគុយ​កម្ពុជា ក្លិប​ប៉េង​ប៉ុង​ក្រុមហ៊ុន​មាស​វី​ដាំង ក្លិប​ប៉េង​ប៉ុង​ដាយ​ណា​មិច ក្លិប​ប៉េង​ប៉ុង​សាលា​ហ្វូ​ត​ព្រឹ​ន​អន្តរជាតិ និង​ក្លិប​ប៉េង​ប៉ុង សមាគម​មគ្គុទេសក៍​ភាសា​ចិន​។​

​លោក​បាន​បន្តថា ក្រៅពីនោះ មាន ក្លិប​ប៉េង​ប៉ុង​សន្ធរ​មុខ​ថ្មី ក្លិប​ប៉េង​ប៉ុង​សមាគម​កីឡា ស្រុក​ស្វាយ​អ​ន្ទ​រ (​ខេត្តព្រៃវែង​) ក្លិប​ប៉េង​ប៉ុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្លិប​ប៉េង​ប៉ុង Balancika និង ក្លិប​ប៉េង​ប៉ុង World tourexpress ដែលមាន​កីឡាករ​-​កីឡាការិនី ចូលរួម​ចំនួន ៥៩ នាក់ ក្នុងនោះ មាន​កីឡាការិនី ១០ នាក់ ។​

​សម្រាប់​ការប្រកួត ចែកចេញជា ៤ វិញ្ញាសា គឺ​វិញ្ញាសា​វាយ​ឯកត្តជន​បុរស វិញ្ញាសា​វាយ​ឯកត្តជន​នារី វិញ្ញាសា​វាយ​ជា​ក្រុម និង​វិញ្ញាសា​វាយ​គូ​៕v

​ទិដ្ឋភាព​នៃ​ការប្រកួត​
​ទិដ្ឋភាព​នៃ​ការប្រកួត​