១៥​នាក់​ស្លាប់ ៤៤​របួស​ក្នុង​ការបុក​ត​គ្នា​នៅ​ចិន​

660
ចែករម្លែក
  • 30
    Shares

អាជ្ញាធរមូលដ្ឋានបាននិយាយថា ចំនួនមនុស្សស្លាប់ពីការបុកតគ្នាចំនួន១៣រថយន្តនៅខេត្តហ្កានស៊ូរបស់ចិនទិសពាយព្យកាលពីល្ងាចថ្ងៃសៅរិ៍ទី៣វិច្ឆិកា បានកើនដល់១៥នាក់គិតមកត្រឹមថ្ងៃអាទិត្យ និង៤៤នាក់ទៀតរងរបួស។

ដប់នាក់ក្នុងចំណោមអ្នករងរបួស៤៤នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រោយរថយន្តស្ទូចមួយបាត់បង់ម្ចាស់ការនិងបុករថយន្តមួយជួរនៅចម្ងាយ៥០ម៉ែត្រពីស្ថានីយមួយនៅម៉ោងជាង៧យប់ក្នុងក្រុងឡាន់ហ្សូ។

អ្នកបើកបររថយន្តស្ទូចបានរងរបួសស្រាល និងត្រូវប៉ូលិសចាប់ខ្លួន។អ្នកបើកបាននិយាយថា រថយន្តហ្រ្វាំងមិនស៊ីនៅលើផ្លូវចុះចំណត ទោះជាយ៉ាងណាមូលហេតុនៃឧបទ្ទវហេតុនេះកំពុងត្រូវស៊ើបអង្កេត៕ដោយ៖វាសនា