ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារទី១៩ខែវិច្ឆិកានេះថាការផ្ទុះហ្គាសនៅខាងក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅប្រទេសចិនភាគខាងជើង បានសម្លាប់កម្មកររ៉ែចំនួន១៥ នាក់និងធ្វើឱ្យ៩នាក់ផ្សេងទៀតរងរបួស។
ការផ្ទុះអណ្តូងរ៉ែនេះ បានកើតឡើង នៅតំបន់ពីងយ៉ាវ នៅខេត្តសាន់ស៊ី កាលពីថ្ងៃចន្ទ ។ ការសង្គ្រោះត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃអង្គារ។
រដ្ឋបាលសុវត្ថិភាពការងាខេត្តនេះ បាននិយាយថា កម្មកររ៉ែ១១នាក់បានរត់ចេញពីខាងក្នុងអណ្តូរ៉ែ ដោយមិនមានរបួសទេ ហើយមូលហេតុនៃការផ្ទុះនេះកំពុងត្រូវបានស៊ើបអង្កេត៕ប្រែសម្រួល៖សុខា/sn
ក្រុមអ្នកសង្គ្រោះត្រៀមចូលទៅអណ្តូរ៉ែធ្យូងថ្ម ដែលបានផ្ទុះនៅខេត្តសាន់ស៊ី ប្រទេសចិន កាលពីថ្ងៃចន្ទ