១៦​ថ្ងៃ​មនុស្ស​៦៧​នាក់​ស្លាប់ , ១៤៨​នាក់​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​

634
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស បាន​ឲ្យ​ដឹងថា​រយៈពេល​១៦ គឺ​ពី​ថ្ងៃទី​១-១៦ ខែសីហា គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើង​ចំនួន ១២៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦៧​នាក់ របួស​សរុប ១៤៨​នាក់​។ ក្នុងនោះ​របួសធ្ងន់ ៩៩​នាក់ របួសស្រាល ៤៩​នាក់ ។​

​ដោយឡែក គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៥​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៦ ខែសីហា បើ​យោងតាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​ប្រាំបី​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​ស្លាប់​ប្រាំមួយ​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​ប្រាំមួយ​នាក់​(​ស្រី​១​នាក់​) របួសស្រាល បីនាក់ ។​
នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ប្រាំបី​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ។ក្នុង​នោះ​មាន​ម៉ូតូ​ប្រាំ​មួយគ្រឿង ។​
​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ,​ស្រវឹង​, មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ​៕សរន

១៦​ថ្ងៃ​មនុស្ស​៦៧​នាក់​ស្លាប់ , ១៤៨​នាក់​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​