១៦​នាក់​ស្លាប់​នៅពេល​រថយន្តក្រុង​ទេសចរណ៍ ក្រឡាប់​នៅ​ឥណ្ឌា​

146

​ប៉ូលិស​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៦​នាក់​បាន​ស្លាប់ នៅពេល​រថយន្តក្រុង​ទេសចរណ៍​ដែល​បើក​លឿន​មួយ​បាន​ក្រឡាប់ បន្ទាប់ពី​បាន​បុក​របាំង​ពុះ​ចែក​​ផ្លូវ នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​។​

​លោក​Ajay Shanker Rai មន្ត្រីប៉ូលិស បាន​និយាយថា​មនុស្ស​១៧​នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ដែល​បានកើត​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែមិថុនា នៅ​ជិត​ទីក្រុង​Mainpuri នៅ​រដ្ឋ​Uttar Pradesh ។​

​មន្ត្រីប៉ូលិស​នេះ បាន​និយាយថា រថយន្តក្រុង​នេះ​បាន​ក្រឡាប់ នៅពេល​អ្នកបើករថយន្ត​នេះ បាន​បាត់បង់​ការគ្រប់គ្រង​នៅត្រង់​ផ្លូវ​កោង​។​

​ពួក​អ្នកដំណើរ​ទាំងនេះ បាន​កំពុង​វិលត្រឡប់​ទៅ​ទីក្រុង Farrukhabad វិញ បន្ទាប់ពី​បាន​ទៅលេង​ទីក្រុង​Jaipur​នៅ​រដ្ឋ​Rajasthan ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​ នៅពេល​រថយន្តក្រុង​នេះ បាន​ក្រឡាប់​។​

​នៅ​ឥណ្ឌា មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ច្រើន​នាក់​បំផុត នៅលើ​ពិភពលោក ដោយ​មនុស្ស​ជាង​១១០.០០០​នាក់ បាន​ស្លាប់​រាល់​ឆ្នាំ​៕ដោយ៖សុខា/sn

១៦​នាក់ បាន​ស្លាប់​នៅពេល​រថយន្តក្រុង​ទេសចរណ៍​ដែល​បើក​លឿន​មួយ បាន​ក្រឡាប់ បន្ទាប់ពី​បាន​បុក​របាំង​ពុះ​ចែកផ្លូវ នៅ​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែមិថុនា