១៦​ប្រទេស​រួមគ្នា​បណ្តេញ​អ្នកការទូត​រុស្ស៊ី ក្នុងនោះ​អាមេរិក​បណ្តេញ​៦០​នាក់

3148
ចែករម្លែក

​ប៉ូឡូញ លី​ទុយ​អា​នី ឡា​ត​វី អេ​ស្តូ​នី អាល្លឺម៉ង់ បារាំង ដា​ណឺ​ម៉ាក អ៊ុយ​ក្រែ​ន សាធារណរដ្ឋ​ឆែក ហូ​ឡង់ បារាំង អ៊ីតាលី កាណាដា រ៉ូ​ម៉ា​នី ហ្វាំ​ង​​ឡង់ ក្រូ​អាស៊ី​និង​អាមេរិក​បានសំរេច​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំពេល​មាន​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មាន​ជម្លោះ​ជាមួយ​អង់គ្លេស​ពាក់ព័ន្ធ​ការពុល​​របស់​ភ្នាក់ងារ​ចារកម្ម​ម្នាក់​ដ៏​អាថ៌កំបាំង​។​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូ​ណា​ល់ ថាស់ បាន​និយាយថា​«១៤​ប្រទេស​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​២៨​ប្រទេស បានសំរេច​​ចិត្ត​បណ្តេញ​អ្នកការទូត​មកពី​សហ​ព័ន្ធ​រុស្ស៊ី​ ​ជា​វិធានការ​មួយ​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​ដោយសារ​ករណី​លោក​​ស្គ្រី​ប៉ាល់​…»​។​

​នៅ​ថ្ងៃ​ចន្ទ​នេះដែរ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​អោយ​បណ្តេញ​អ្នកការទូត​រុស្ស៊ី​៦០​នាក់​ចេញពី​អាមេរិក​និង​បាន​​បិទ​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ក្រុង​ស៊ី​អាថ​ល​ផងដែរ​។​

​បទបញ្ជា​នេះ​រួមបញ្ចូល​នាយ​ស៊ើបការណ៍​រុស្ស៊ី​១២​នាក់​មកពី​ស្ថាន​បេសកកម្ម​រុស្ស៊ី​ប្រចាំ​ស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានអោយដឹងថា ខ្លួន​ក៏​នឹង​បណ្តេញ​អ្នកការទូត​អាមេរិក​យ៉ាងតិច​៦០​នាក់​នៅ​រុស្ស៊ី ជាការ​ឆ្លើយ​​តប​ទៅនឹង​ការសំរេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បណ្តេញ​អ្នកការទូត​របស់ខ្លួន​។​រុស្ស៊ី​ក៏​នឹង​បណ្តេញ​អ្នកការទូត​របស់​សហ​ភាព​អឺរ៉ុប​ផងដែរ​៕​ដោយ​៖​វាសនា​ 

រុស្ស៊ីហៅចំណាត់ការរបស់អាមេរិកនិងសម្ពន្ធមិត្តថាជាការបង្ករឿង និងសន្យាចាត់វិធានការតតប