១៧នាក់ស្លាប់នៅពេលទូកប្រណាំង២លិចនៅចិនខាងត្បូង

601

មនុស្ស១៧នាក់បានស្លាប់ក្រោយទូកប្រណាំងពីរបានលិចនៅចិនខាងត្បូង នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ។

នាយកដ្ឋានអគ្គិភ័យប្រចាំក្រុងហ្គីលីន នៃតំបន់ហ្កាងស៊ី បាននិយាយថា ទូកបានកំពុងហាត់កាលពីថ្ងៃសៅរ៍សំរាប់ចូលរួមប្រកួតនៅទន្លេតាវហួរ ក្នុងក្រុងហ្គីលីននៅពេលឧបទ្ទវហេតុកើតឡើង។

គេនៅមិនទាន់ដឹងច្បាស់ថាតើអ្វីជាមូលហេតុដែលនាំអោយទូកទាំងពីរលិច។តែការស្វែងរកជនរងគ្រោះបានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍និងបានរកឃើញមនុស្សស្លាប់១៧នាក់។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបាននិយាយថា ទូក៨និងមនុស្សជាង២០០នាក់ត្រូវបានបញ្ជូនទៅស្វែងរកជនរងគ្រោះ ហើយអ្នករៀបចំកម្មវិធីប្រណាំងទូកនេះ២នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ៕ដោយ៖វាសនា

ពួកអ្នកជួយសង្រ្គោះ ត្រៀមចុះទឹកស្វែងរកអ្នកចែវទូកដែលបាត់ខ្លួននៅទន្លេតាវហួរកាលពីយប់ថ្ងៃសៅរ៍