១៧​នាក់​ស្លាប់​និង​ជាង​៤០​នាក់​ធ្លាក់ខ្លួន​ឈឺដោយ​ពុល​ស្រា​នៅ​ឥណ្ឌា​

230
ចែករម្លែក
  • 31
    Shares

​គ្រូពេទ្យ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២២​ខែ​កុម្ភៈ​ថា​យ៉ាងហោច​ណាស់​មាន​កម្មករ​ចម្ការ​តែ​១៧​នាក់​បាន​ស្លាប់​ដោយសារ​ផឹកស្រា​មាន​ជាតិពុល​និង​ជាង​៤០​នាក់​បាន​ធ្លាក់​ឈឺ​ខ្លាំង​​នៅ​មន្ទីរពេទ្យ​។

​ស្ត្រី​៧​នាក់​បាន​ស្ថិត​នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំងនេះ នៅ​ចម្ការ​នេះ​នៅ​រដ្ឋ​អា​សាម​។​

​លោក Mrinal Saikia អ្នក​ច្បាប់​ក្នុង​តំបន់ បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា “​មនុស្ស​ជិត​១០០​នាក់ បាន​ផឹកស្រា​មាន​ជាតិពុល​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​ជន​រងគ្រោះ​ច្រើន​​នាក់​នៅ​មិនទាន់មាន​សុខភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​” ។​

​ការស្លាប់​នេះ​បាន​កើតឡើង មិន​ដល់​២​សប្តាហ៍​ផង​បន្ទាប់ពី​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់​បន្ទាប់ពី​ផឹកស្រា​ដែលមាន​ជាតិពុល​នៅ​ប្រទេស​នេះ​។​

​សមាជិក​សភា​ប្រចាំ​មូលដ្ឋាន​ម្នាក់ បាន​និយាយថា មនុស្ស​ជិត​១០០​បាន​ផឹកស្រា​កាលពី​ថ្ងៃ​ព្រហស្បត៍ និង​នៅតែ​មាន​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​បញ្ជូនទៅ​មន្ទីរពេទ្យ​៕​ដោយ​៖​សុខា​/sn

មន្រ្តីឥណ្ឌាចុះបង្រ្កាបការបិទស្រាខុសច្បាប់ ដែលបណ្តាលអោយពុលស្លាប់មនុស្ស