១៨នាក់ស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅរុស្ស៊ី

2872
ចែករម្លែក

ឧទ្ធម្ភាគចក្រធុនMi-8មួយគ្រឿងបានធ្លាក់នៅក្រាសណូយ៉ាសក៍នៃតំបន់ស៊ីបេរី ដោយបានសម្លាប់មនុស្ស១៨នាក់នៅក្នុងឧទ្ធម្ភាគចក្រនោះ។

ប្រព័ត៌មានបាននិយាយនៅថ្ងៃសៅរិ៍ទី៤សីហាថា “មានមនុស្ស១៨​នាក់នៅក្នុងឧទ្ធម្ភាគចក្រ រួមមានសមាជិកនាវិក៣នាក់។ពួកគេបានស្លាប់ទាំងអស់”។

អ្នកនាំពាក្យក្រសួងគ្រាអាសន្នរុស្ស៊ី បាននិយាយថា” ឧទ្ធម្ភាគចក្រមួយបានចុះបុកផ្ទប់ដីខ្លាំងនៅស៊ីបេរីកាលពីព្រឹកថ្ងៃសៅរិ៍។ ការធ្លាក់Mi-8 អាចបណ្តាលមកពីបញ្ហាបច្ចេកទេស។ឧទ្ធម្ភាគចក្រនេះបានបែកនិងផ្ទុះឆេះ”។

ក្នុងពេលជាមួយគ្នាអាជ្ញាធរគមនាគមន៍នៅតំបន់ស៊ីបេរីខាងលិច បានប្រាប់សារព័ត៌មានស្ពុតនិកថា គេបានធ្វើការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រMi-8នៅក្នុងតំបន់ក្រាសណូយ៉ាសក៍។ប្រអប់ខ្មៅ២ក៏ត្រូវបានរកឃើញពីកន្លែងធ្លាក់នៅភូមិដាច់ស្រយាលមួយកាលពីថ្ងៃសៅរិ៍។

ឧទ្ធម្ភាគចក្រនេះជារបស់ក្រុមហ៊ុនអាកាសចរណ៍Utair airline។វាដឹកសមាជិកឧទ្ធម្ភាគចក្រ៣នាក់ និងកម្មករប្រេងចំនួន១៥នាក់ចេញពីស្ថានីយប្រេងបូមប្រេងVankor No1ពេលវាធ្លាក់បុកដីនិងផ្ទុះឆេះនៅម៉ោងប្រមាណជាង១០ព្រឹក៕ដោយ៖វាសនា

ឧទ្ធម្ភាគចក្រដែលធ្លាក់ដឹកកម្មករប្រេងចេញពីស្ថាននីយមួយនៅស៊ីបេរី