១៨០​នាក់​ស្លាប់​ដោយ​ភ្លៀង​រដូវវស្សា​នៅ​ទូទាំង​អាស៊ី​ខាងត្បូង​

339
ចែករម្លែក

​ការ​ធ្លាក់ភ្លៀង​រដូវវស្សា​បាន​បង្ក​ការ​ជន់​លិច​បំផ្លាញ​ផ្ទះ និង​បំណាក់​ដី​នៅ​ទូទាំង​អាស៊ី​ខាងត្បូង ដោយ​ប៉ះពាល់​មនុស្ស​រាប់លាន​នាក់ និង​ឆក់យក​ជីវិត​មនុស្ស​យ៉ាង​តិច​១៨០​នាក់​​រហូតមក​ទល់​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា​។​

​ភ្លៀង​រដូវវស្សា មាន​សារសំខាន់​សំរាប់​ការ​ធ្វើ​ស្រែចំការ និង​ការផ្គត់ផ្គង់​ទឹក​ពីក្រោម​ដី​នៅ​តំបន់​ក្រីក្រ​នេះ និង​ជួយ​សម្រាល​ការលំបាក​បន្ទាប់​ពី​រដូវក្តៅ​ហួតហែង​។​តែ​ការ​ធ្លាក់ភ្លៀង​​ខ្លាំង​ចាប់ពី​ខែ​មិថុនា​ដល់​កក្កដា អាច​ប្រែជា​ឃាតករ​សម្លាប់​មនុស្ស​និង​បង្ក​ភាពវឹកវរ​នៅ​ឥណ្ឌា នេ​ប៉ាល់ បង់​ក្លា​ដែស​និង​តំបន់​កា​ស្មៀ​រ​ខាង​ប៉ា​គី​ស្ថាន​។​

​យ៉ាងហោច​ណាស់​ក្មេង​៥​នាក់​បាន​លង់ទឹក​ស្លាប់​នៅ​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ភ្លៀង​រន្ទះ​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៣៤​នាក់ ក្នុងនោះ​​រួមមាន​១៨​នាក់​ស្លាប់​ដោយ​រន្ទះបាញ់ និង​៧​នាក់​លង់ទឹក​ស្លាប់​បន្ទាប់ពី​ទូក​របស់​គេ​បាន​ក្រឡាប់​លិច​ក្នុងពេល​មាន​ភ្លៀង​និង​រលក​នៅ​ឆកសមុទ្រ​បឹង​ហ្កា​ល់​។​

​នៅនេ​ប៉ាល់ មនុស្ស​៦៧​នាក់​បាន​ស្លាប់ តែ​ទឹកជំនន់​បានចាប់ផ្តើម​ស្រក​ហើយ​អាជ្ញាធរ​បាន​ព្រមាន​អំពី​ការផ្ទុះ​ជម្ងឺ​ទាក់ទង​នឹង​ទឹក និង​បាន​សុំ​ជំនួយ​បរទេស​។​

​មនុស្ស​ជិត​៥០​នាក់​បាន​ស្លាប់​នៅ​ឥណ្ឌា ដោយ​រដ្ឋ​ភាគ​ខាងកើត​២ គែ​អា​សាម និង ប៊ី​ហា ជាប់​នេ​ប៉ាល់ រង​ការ​ជន់​លិច​ខ្លាំង​។​អាជ្ញ​ធរ​ក្នុងរ​ដ្ឋ​អាសាមបាន​ប្រកាស​អោយ​មាន​ការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​កាលពី​ថ្ងៃ​ចន្ទ នៅពេល​ស្ថានភាព​ទឹកជំនន់​ប្រែជា​អាក្រក់ ដោយ​ភូមិ​ជាច្រើន​ត្រូវ​កាត់ផ្តាច់​ដោយ​កំណើន​ទឹក​ដែល​ជន់​លិច​បាត់​ផ្លូវ​។​

​នៅ​តំបន់​កា​ស្មៀរ​ខាង​ប៉ាគី​ស្ថាន ទឹកជំនន់​ភ្លាមៗ​បាន​សម្លាប់​មនុស្ស​២៣​នាក់ និង​បង្ក​ការខូចខាត​ផ្ទះ​១២០​។​

​ក្នុងពេល​ជាមួយគ្នា អង្គការសហប្រជាជាតិ​បាន​និយាយថា ខ្លួន​ត្រៀម​ធ្វើការ​ជាមួយ​អាជ្ញាធរ​នៅ​បណ្តា​ប្រទេស​រងគ្រោះ ពាក់ព័ន្ធ​នឹង​ជំនួយ​មនុស្សធម៌ ៕​ដោយ​៖​វាសនា​

​​រដ្ឋ​អា​សាម និង​ប៊ី​ហា របស់​ឥណ្ឌា រង​ការ​ជន់​លិច​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​

​​ខ្លា ងាប់​ដោយ​ទឹក​ជំនន់​នៅ​ឥណ្ឌា​

អ្នកស្រុ​កនេ​ប៉ា​ល់មើល​ទឹក​ហូរ​នៅ​ទន្លេ​បាល់​ឃូ កាលពី​ថ្ងៃ​១២​កក្កដា​