១៨​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តបុក​បន្ត​កន្ទុយ​គរ​លើ​គ្នា​ជាង​៣០​គ្រឿង​នៅ​ចិន​

304

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៨​នាក់​បាន​ស្លាប់​និង​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​រថយន្ត​ជាង​៣០​គ្រឿង​បុក​បន្តកន្ទុយ​គរ​លើ​គ្នា​ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែវិច្ឆិកា​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ហើយ​រថយន្ត​យ៉ាងតិចណាស់​ចំនួន​៤​បាន​ផ្ទុះ​ឆាបឆេះ បន្ទាប់ពី​មាន​រថយន្តបុក​គ្នា​ដ៏​ច្រើន​នេះ​។ មនុស្ស​ចំនួន​១៧​នាក់ ត្រូវបាន​សង្គ្រោះ​។ ការស៊ីបអង្កេត​លើ​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ កំពុង​ប្រព្រឹត្តទៅ​៕ ដោយ៖ សុខា

១៨​នាក់​ស្លាប់​និង​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​រថយន្ត​ជាង​៣០​គ្រឿង​បុក​បន្តកន្ទុយ​គរ​លើ​គ្នា​ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែវិច្ឆិកា