១៨​នាក់​ស្លាប់​និង​រាប់រយ​នាក់​រងរបួស​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​តួ​ក​គី​

94
ចែករម្លែក

​ក្រុមមន្ត្រី​តួ​ក​គី​បាន​និយាយ​ថា​រញ្ជួយ​ដី​កម្លាំង​៦,៨ រិ​ច្ឆ​ទ័របាន​កើតឡើង​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៤​មករា​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​តួ​ក​គី ដោយ​បាន​សម្លាប់​​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៨ នាក់​និង​រងរបួស​ជាង​៥០០​នាក់ ហើយ​មនុស្ស​៣០ នាក់​បាន​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​ជាច្រើន​ដែល​បាន​ដួលរលំ​។​

​ក្រុម​អ្នក​សង្គ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ខេត្ត​អេ​ឡា​ហ្សី​ក ជា​ទី​ដែល​រញ្ជួយ​ដី​នេះ​បាន​កើតឡើង ។ មនុស្ស​រាប់រយ​នាក់​បាន​ក្លាយ​ជា​ជន​គ្មាន​ទីជម្រក ដោយសារ​ផ្ទះ​ជា​​ច្រើន​បាន​ខូចខាត​។ មនុស្ស​ជិត​៣០​នាក់​ត្រូវបាន​គេ​ជឿ​ថា​បាន​ជាប់​ខាង​ក្នុង​អគារ​រលំ​បែក​បែក​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល បាន​និយាយថា មនុស្ស​១៣​នាក់​បាន​ស្លាប់​នៅ​ខេត្ត​អេ​ឡា​ហ្សី​ក​និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ផងដែរ​នៅ​ខេត្ត​ម៉ា​ឡា​តយ៉ា​ដែល​ជា​​ខេត្ត​ជិតខាង​គ្នា​នេះ​។​

​មនុ​ស្សរុប​ចំនួន​៥៥៣​នាក់​បាន​រងរបួស ហើយ​អគារ​ចំនួន​៣០ បានរ​លំបាក់​នៅក្នុង​ខេត្ត​ទាំង​២​នេះ​៕ដោយៈសុខា/sn

មនុស្ស​ជិត​៣០​នាក់​ត្រូវបាន​គេ​ជឿ​ថា​បាន​ជាប់​ខាង​ក្នុង​អគារ​រលំ​បែក​បែក​ក្រោយ​រញ្ជួយ​ដី​កាលពី​យប់​ថ្ងៃ​សុក្រ​