១៨​នាក់​ស្លាប់​និង​១៩​នាក់​រងរបួស បន្ទាប់ពី​ភ្លើង​ឆេះ​នៅ​សណ្ឋាគារ​មួយ​នៅ​ចិន​

592
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មាន​មនុស្ស​១៨​នាក់​បាន​ស្លាប់ និង​មនុស្ស ១៩​នាក់​បាន​រងរបួស បន្ទាប់ពី​អគ្គិភ័យ​បាន​ឆាបឆេះ​​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​Harbin ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ខែសីហា​។

​នៅក្នុង​ហេតុការណ៍​នេះ មនុស្ស​៧០​នាក់ ត្រូវបាន​ជម្លៀសចេញ ។​

​មិនមាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្វីដែល​បាន​បង្កឱ្យមាន​ការឆេះ​នេះ​ទេ ខណៈ​ប្រតិបត្តិការ​សង្គ្រោះបាន​កំពុង​ប្រព្រឹត្តទៅ ៕ដោយ៖សុខា/sn