១៩​នាក់​ស្លាប់​និង​២២​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​រថយន្ត​ធ្លាក់​ចូល​ជ្រោះ​នៅ​ហ្វីលីពីន​

307
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​០១​វិច្ឆិកា​ថា​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​បាន​ធ្លាក់​ចូល​ជ្រោះ​នៅ​ខេត្ត​អា​ប៉ា​យ៉ាវ ភាគ​ខាងជើង​នៃ​ប្រទេស​ហ្វីលីពីន​ដោយ​​បណ្តាលឱ្យ​មនុស្ស ១៩​នាក់​ស្លាប់​និង ២២ នាក់​ផ្សេង​ទៀត​រងរបួស ។​

​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ទីក្រុង​កុន​នឺ​នៅក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ម៉ា​នូ​អែល កា​នី​ប៉ាស ប្រធាន​ប៉ូលិស​ក្រុង​នេះ បាន​និយាយថា ម៉ាស៊ីន​របស់​រថយន្ត​ធំ​នេះ​បាន​ឈប់​ដំណើរការ​ភ្លាមៗ​ខណៈពេល​ដែល​រថយន្ត​នេះ​បាន​កំពុង​បើក​ឡើង​​លើ​ផ្លូវ​ឡើង​ភ្នំ​មួយ នៅ​ទីក្រុង​នេះ​។ ដោយ​ម៉ាស៊ីន​បាន​មិន​ដំណើរការ​នោះ រថយន្ត​នេះ​បាន​ថយ​ក្រោយ​យ៉ាង​លឿន​ហើយ​រអិល​ចុះ​ទៅ​ក្នុង​ជ្រោះ​ជ្រៅ​២០ ម៉ែត្រ​។ លោក​បាន​​បន្ថែមថា​យោង​តាម​ការស៊ើបអង្កេត​ដំបូង​រថយន្ត​នេះ​បាន​ដឹក​អ្នកដំណើរ​ច្រើនពេក​ដោយ​រួម​ទាំង​ទម្ងន់​របស់​វា​ដែល​បាន​ណ្តា​ល​ឱ្យមាន​គ្រោះថ្នាក់​នេះ​។​

​មន្ត្រី​ម្នាក់​ផ្សេងទៀត បាន​និយាយថា អ្នកបើក​រថយន្ត​នេះ ត្រូវបាន​គេ​ជឿ​ថា​បាន​បាត់បង់​ការគ្រប់គ្រង​ចង្កូត ស្របពេល​ដែល​ហ្វ្រាំងរថយន្ត​នេះ​មិន​ដំណើរការ ដែលនាំឱ្យ​​រថយន្ត​ធ្លាក់​ចូល​ជ្រោះ​នោះ​។​ទោះ​យ៉ាងនេះក្តី ការស៊ើបអង្កេត​បាន​កំពុង​ប្រព្រឹត្តទៅ​៕​ដោយ​៖​សុខា​/sn

គ្រោះថ្នាក់​រថយន្ត​នៅ​ខេត្ត​សេប៊ុ​យរបស់​ហ្វីលីពីន​កាលពី​ខែ​កក្កដា​បាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​និង​របួស​១៩​នាក់​