១៩​នាក់​ស្លាប់​និង​៣០​នាក់​បាត់​ខ្លួន​នៅពេល​ទូក​ដឹក​ជនអន្តោប្រវេសន៍​លិច​នៅឯ​នាយ​ប្រទេស​ស៊ី​ប​

2924
ចែករម្លែក

មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៩​នាក់​បាន​ស្លាប់​និង​៣០​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​បន្ទាប់ពី​ទូក​មួយ​ដែល​ដឹក​ជនអន្តោប្រវេសន៍​ចំនួន​១៦០​នាក់ បាន​លិច​កាលពី​ថ្ងៃ​​ពុធ នៅ​សមុទ្រ​នៃ​ប្រទេស​ស៊ី​ប ភាគ​ខាងកើត ដែល​ស្ថិតនៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។​

​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​សង្គ្រោះ ដោយ​កង​ឆ្មាំ​សមុទ្រ​តួ​ក​គី​និង​ស៊ី​ប​។

​ក្រុមមន្ត្រី​តួ​ក​គី​និង​ស៊ី​ប បាន​និយាយថា មនុស្ស​១៩​នាក់​បាន​លក់​ទឹក​ស្លាប់​និង ១០៥​នាក់​ត្រូវបាន​សង្គ្រោះ​ពី​ទូក​ដែល​បាន​លិច​។ ពួក​អ្នក​នៅរស់ ត្រូវបាន​ដឹក​តាម​ឧ​ទ្ធ​ម្ភា​គ​​ចក្រ​តួ​ក​គី​ទៅកាន់​ទីក្រុង​Mersin ប្រទេស​តួ​ក​គី​។

​សារព័ត៌មាន​តួ​ក​គី DHA បាន​និយាយថា ពួក​ជនភៀសខ្លួន​ទាំងនោះ គឺ​ភាគច្រើន​ជា​ជនជាតិ​ស៊ី​រី​ដែល​ព្យាយាម​ធ្វើដំណើរ​តាម​ទូក​ទៅកាន់​អឺរ៉ុប​៕ដោយ:សុខា/sn

១៩​នាក់​លក់​ទឹក​ស្លាប់ និង ១០៥​នាក់​ត្រូវបាន​សង្គ្រោះ​ពី​ទូក​ដែល​លិច​នៅ​សមុទ្រ​នៃ​ប្រទេស​ស៊ី​ប នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កាលពី​ថ្ងៃ​ពុធ