១​ឆ្នាំ​គត់ ដែល​លោក​កឹម សុខា ជាប់ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​

772
ចែករម្លែក

​ដោយ : ​ឆាយា​នាថ​/​ភ្នំពេញ​ : ​រហូតមកទល់​ថ្ងៃទី​៣ ខែកញ្ញា នេះ លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​គត់ ពាក់ព័ន្ធ​បទ​ក្បត់ជាតិ លួច​ទាក់ទង​ជាសម្ងាត់​ជាមួយ​អាមេរិក ដើម្បី​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក​កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

​បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។

​ទោះបីជា​មានការ​ស្នើសុំ​នៅក្រៅ​ឃុំ​ជាច្រើនលើក​ច្រើនសារ តែ​ទីបំផុត តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​បដិសេធ​សំណើ​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាងថា ការអនុញ្ញាតឲ្យលោក​កឹម សុខា នៅក្រៅ​ឃុំ គឺ អាច​ប៉ះពាល់​នីតិវិធី ទន្ទឹម​ដែល​មេធាវី​មិន​យល់​បែបនេះ​ក៏ដោយ ។

​ព្រឹត្តិការណ៍​ចុងក្រោយ ដែល​អ្នកនយោបាយ​និង​បុគ្គល​សំខាន់ៗ​មួយចំនួន ត្រូវបាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់ ដែល​អ្នកខ្លះ​ត្រូវបាន​ដោះលែង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ក្តី​នោះ មជ្ឈដ្ឋាន​ជាច្រើន យល់ថា លោក​កឹម សុខា អាច​នឹងត្រូវ​ដោះលែង​ដែរ ។

​ប៉ុន្តែ​ទីបំផុត លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ សម្រេច​បន្ត​ឃុំខ្លួន​លោក​កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​ដោយ​មិន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទេ​៕​B

លោក កឹម សុខា​ អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ