១​ម៉ឺន​ដុល្លារ របស់​អូឡាំពិក​កម្ពុជា ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

800
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​នាំយក​ថវិកា ចំនួន ១០.០០០ ដុល្លារ ដែល​បានមកពី ទិវា​រត់ប្រណាំង​ភ្នំពេញ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​៨ ឆ្នាំ​២០១៨ កន្លងទៅ ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា នា​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំនេះ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ភ្នំពេញ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​៨ ឆ្នាំ​២០១៨ កន្លងទៅ មាន​អ្នកចូលរួម​រត់ ប្រមាណ​ជាង ៥.០០០ នាក់ ដែល​មកពី ៣៦ ប្រទេស ។ សម្រាប់​ឆ្នាំ​២០១៩ នេះ មាន​អ្នក​ចុះឈ្មោះ ចូលរួម​រត់ បាន​ប្រមាណ​ជា ៥.០០០ នាក់​ដែរ​ហើយ ។​

ប្រគល់​ថវិកា ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា តែងតែ​រៀបចំ​ព្រឹត្តិការណ៍ រត់​មហាជន ដើម្បី​ស្វែងរក​ថវិកា ជួយ​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​គោលដៅ​មនុស្សធម៌ ដល់​អង្គការ​នានា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ប្រទេស​កម្ពុជា​។ លោក​ក៏បាន​ប្រកាស​ដែរ​ថា នឹង​បង្កើត​នូវ​ព្រឹត្តិការណ៍ កីឡា​ដទៃទៀត ដើម្បី​ស្វែងរក​ថវិកា សម្រាប់​គោលដៅ មនុស្សធម៌ នៅ​ទូទាំងប្រទេស​កម្ពុជា ។​

​លោក Denis Laurent ដែលជា​នាយក​ប្រតិបត្តិ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយថ្ងៃៗ មន្ទីរពេទ្យ ទទួល​ព្យាបាល​កុមារ មកពី​គ្រប់​ច្រកល្ហក ក្នុងប្រទេស​កម្ពុជា ពី ២.៥០០ នាក់ ទៅ ៣.០០០ នាក់ និង​ទទួល​កុមារ ឲ្យ​ចូលមក​សម្រាក​ព្យាបាល ពី ៥០០ ទៅ ៦០០ នាក់​ឯណោះ ៕v

ប្រគល់​ថវិកា ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
ប្រគល់​ថវិកា ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
#