២០ឆ្នាំចុងក្រោយការប្រើប្រាស់ប្រាក់រៀលកើនឡើងជាមធ្យម១៦ភាគរយក្នុងមួយឆ្នាំ

270
ចែករម្លែក
  • 53
    Shares

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ អត្រាការប្រើប្រាស់ប្រាក់រៀលមានការកើនឡើង ប្រមាណជា ១៦ភាគរយ គិតជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ ចំណែកប្រាក់បញ្ញើរជា រៀលក្នុងប្រព័ន្ធធនាគារជាមធ្យមកើនឡើង ២៦ភាគរយ។ នេះជាការលើកឡើងរបស់ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធី ទិវាប្រាក់រៀល ខួបលើកទី៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ស៊ីធី កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ មីនា ២០១៩ ។

លោកស្រី នាវ ច័ន្ទថាណា មានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀល កាន់តែទូលំ ទូលាយក្នុងសេដ្ឋកិច្ច នឹងជួយពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ រូបិយវត្ថុ និងអត្រាប្តូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពល ម៉ាក្រូសេដ្ឋកិច្ ចទាំងមូល ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៀតដល់សេដ្ឋកិច្ច។ ចំពោះវិស័យពានិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ អាចជួយកាត់បន្ថយ ចំណាយប្រតិបត្តិការ ដូចជាការប្តូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យ ពីការបាត់បង់តម្លៃដោយសារបម្រែបម្រួលអត្រាប្តូរប្រាក់ និងសម្រួលការកំណត់ ថ្លៃទូទាត់តែមួយ ដែលធ្វើអោយការដោះដូប្រព្រឹត្តទៅយ៉ាងងាយស្រួលនិងឆាប់រហ័ស។

លោកស្រីបន្តថាការប្រើប្រាស់ប្រាក់រៀលរួមចំណែកជំរុញការវិនិយោគនិងបង្កើតការងារ តាមរយៈឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុ លើការបន្ទាបអត្រាការប្រាក់ទីផ្សារ ដែលជាកក្កតាកំណត់និន្នាការនៃកម្ចីសម្រាប់ការវិនិយោគនិងផលិតកម្ម និងឈាន ជំរុញ ឲ្យមានការបង្កើតការងារ។ លើសពីនេះ ការប្រើប្រាស់ប្រាក់រៀល និងធ្វើឲ្យ ប្រទេស យើងទទួលបានប្រាក់ចំណូលពីការបោះពុម្ពរូបិយវត្ថុ និងអនុញ្ញាតិ ឲ្យធនាគារជាតិនៃកម្ពុជា ស្រូបយកនូវរូបិយប័ណ្ណ ដើម្បីគរពូនទុនបម្រុងអន្តរជាតិ សម្រាប់ពង្រឹងជំនឿ ទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។

លោកស្រី បន្តថា តម្លៃប្រាក់រៀលត្រូវបានរក្សាឲ្យមានស្ថិរភាពក្នុងរយៈ ពេលពីរទសវត្សរ៍ ចុងក្រោយនេះ ហើយតម្រូវការប្រាក់រៀលត្រូវបាន កើនឡើង យ៉ាង ឆាប់រហ័ស ដោយរូបិយវត្ថុក្នុងចរាចរណ៍កើនក្នុងអត្រា១៦ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ ហើយប្រាក់បញ្ញើរជារៀលក្នុងប្រព័ន្ធធនាគារជាមធ្យមកើនឡើង ២៦ភាគរយ។ ទោះជាយ៉ាងណា ដើម្បីបន្ថយកម្រិតដុល្លារូបនីយកម្ម យើងត្រូវខិតខំចូលរួម ពីគ្រប់ មជ្ឈដ្ឋាន។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជានិងបន្តអនុវត្តគោលនយោបាយ ក៏ដូចជាវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយផ្អែកលើយន្ត ការទីផ្សារនិងស្ថានភាពជាក់ស្តែងព្រមទាំងខ្លួនសហការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារនេះ អោយកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល។

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ លោក គា បូរាណ បានឲ្យដឹង ការជំរុញប្រើប្រាស់ ប្រាក់រៀល គឺត្រូវមានការចូលរួមជាច្រើន ភាគីដែលពាក់ព័ន្ធមិនសំដៅទៅលើតែគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារតែមួយមុខប៉ុណ្ណោះទេ។ វាជាតម្រូវការនិងការផ្គត់ផ្គង់ ប្រសិនបើមានតម្រូវការ ការប្រើប្រាស់ប្រាក់រៀលច្រើន។ យ៉ាងណាក្តី លោកសង្ឃឹមថា ប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងតែវិនិយោគនៅកម្ពុជា គឺលើកទឹក ចិត្តឲ្យប្រើប្រាស់ប្រាក់រៀល អីចឹងនៅពេលដែលគ្រប់ភាគីទាំងអស់ ប្រើប្រាស់ប្រាក់ រៀល អាចធ្វើឲ្យវិស័យធនាគារហិរញ្ញវត្ថុ មានលទ្ធភាពបញ្ចេញ និងកែនចំណូល សន្សំជាប្រាក់រៀលបានច្រើន។

សូមរំលឹកថា ក្នុងទសវត្សរ៍១៩៩០ វត្តមានរបស់ប្រាក់ដុល្លារអាម៉េរិកដែលហូរចូល តាមរយៈអាជ្ងាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាឬអ៊ុនតាក់ (UNTAC) បានធ្វើឲ្យដុល្លាររូបនីយកម្មកើតឡើងនៅក្នុងសេដ្ឋកិច្ចកម្ពុជា ហើយបានកើនឡើងជាលំដាប់រហូតដល់ចុងសវត្សរិ៍ឆ្នាំ២០០០ ដែលជា កម្រិតដុល្លារូបីយកម្ម មានស្ថិរភាពក្នុងរង្វង់ប្រមាណ ៨៣ភាគរយ រហូតដល់បច្ចុប្បន្ន។

កក្តាចម្បងដែលរារាំងមិនឲ្យកម្រិតដុល្លាររូបនីយកម្មកើនឡើងថែមទៀតនោះ គឺដោយសារតែកម្ពុជាពង្រឹងបាននូវជំនឿទុកចិត្តមកលើប្រាក់រៀលជាលំដាប់ ដែលគាំទ្រដោយនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងការអនុវត្តគោល នយោបាយលើកកម្ពស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល។ បើតាមការអង្កេត រួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន(JICA) ចាប់តាំង ពីឆ្នាំ២០១៤ មកបានបង្ហាញថា ប្រាក់រៀលជារូបិយវត្ថុដែលប្រជាជននៅគ្រប់ ទីកន្លែងនិយមប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ហើយនិន្នាការប្រើប្រាស់ ប្រាក់រៀលកើនឡើងជាលំដាប់៕ Nh