២០​នាក់​ស្លាប់​ដោយសារ​រថយន្ត​ធ្លាក់​ជ្រោះ​នៅ​ហ្វីលីពីន​

171
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា មនុស្ស​២០​នាក់​ដោយ​រួមទាំង​ក្មេង​ច្រើន​នាក់ បាន​ស្លាប់​និង​មនុស្ស​ជិត​២០​នាក់​បាន​រងរបួស នៅ​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​​នៅពេល​ដែល​រថយន្ត​ធំ​ដែល​ពួកគេ​ជិះ​នេះ បាន​ធ្លាក់​ចូល​ជ្រោះ​។​

​រថយន្ត​នេះ​បាន​កំពុង​ដឹក​មនុស្ស​មួយ​ក្រុម​ត្រឡប់មក​ពី​ការធ្វើដំណើរ​ទៅ​កាន់​ឆ្នេរសមុទ្រ​មក​ផ្ទះ​នៅពេល​ដែល​អ្នកបើករថយន្ត​នេះ បាន​បាត់បង់​ការគ្រប់គ្រង​នៅ​ជិត​ក្រុង​T’boli​។​វា​ជា​គ្រោះថ្នាក់​ស្លាប់​មនុស្ស​ច្រើន​នាក់​ចុង​ក្រោយបំ​ផ្តុតនៅលើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​របស់​ប្រទេស​នេះ​។​

​លោក George Tabayan អ្នក​ស៊ើបអង្កេត​របស់​ប៉ូលិស​ក្រុង​T’boli បាន​ប្រាប់​សារព័ត៌មាន AFP “​ផ្អែក​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ រថយន្ត​នេះ បាន​ដាច់​ហ្វ្រាំង​។ យើង​នឹង​ធ្វើ​ការស៊ើបអង្កេត​បន្ថែ​ម​ទៀត​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​”​។​

​លោក​បាន​និយាយថា អ្នកបើក​រថយន្ត​នេះ បាន​រងរបួស​ក្នុងចំណោម​អ្នករងរបួស​ទាំងនោះ​៕​ដោយ​៖​សុខា​/sn

រថយន្ត​បាន​ធ្លាក់​ជ្រោះ ក្នុងពេល​ដឹក​មនុស្ស​ត្រឡប់មក​ពី​ការ​ងូតទឹក​សមុទ្រ​