២០​នាក់​ស្លាប់ និង​ជាង​៥០​នាក់​របួស​ដោយ​ការផ្ទុះ​ឆេះ​បំពង់​ប្រេង​

497
ចែករម្លែក

​យ៉ាងហោចណាស់​មនុស្ស​២០​នាក់​បាន​ស្លាប់​និង​៥៤​នាក់​រងរបួស​នៅពេល​បំពង់​បង្ហូរ​ប្រេង​បែកធ្លាយ​មួយ​បាន​ផ្ទុះ​ឆេះ​នៅ​រដ្ឋ​ហ៊ី​ដាល​ហ្គោ​ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ច​ ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា​។​

​លោក​អភិបាលរដ្ឋ អូ​ម៉ា ហ្វា​យ៉ា​ត បាន​និយាយថា​«​របាយការណ៍​ដំបូង បង្ហាញថា​មនុស្ស​២០​នាក់​បាន​ស្លាប់ និង​៥៤​នាក់​រងរបួស​ដោយរ​លាក​ភ្លើង​»​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅពេល​មនុស្ស​ព្យាយាម​ដង​ដួស​ប្រេង​កំពប់​នៅ​ជិត​បំពង់​ប្រេង​ដែល​បែកធ្លាយ​។​

​មូលហេតុ​ន​នៃ​ការផ្ទុះ​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕ដោយ៖វាសនា