២០ ឧសភា អតីតកាល​មិនត្រូវ​បាន​បំភ្លេច​

1736
ចែករម្លែក
  • 22
    Shares
​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ២០១៨ ត្រូវបាន​ប្រារព្ធ​ធើ្វ​ឡើង​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​បឹង​ជើងឯក​

ដោយៈ អន វណ្ណា​រ៉ា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ប្រារព្ធ​ធើ្វ​ឡើងជា​រៀងរាល់ឆ្នាំ​បាន​នាំមក​នៅ​ការផ្សះផ្សា​ជាតិ​សាស​ន៌​ខ្មែរ និង គោរព​ទៅដល់​វិញ្ញាណ​ក្ខ​ន​ប្រជាជន​ខ្មែរ​ប្រមាណ​ជាង​២​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ ១៩៧៥-១៩៧៩​។ ទិវា​ជាតិ​នេះ​បាន ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​លើកយក​រឿង​រ៉ា​វប្រ​វ​ត្តិ​សាស្ត្រ​ដ៏​ឈឺចាប់​នេះ មក​ធ្វើការ​ពិភាក្សា​ឡើងវិញ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដើម្បី​ទប់ស្កាត់​របប ដ៏​ខ្មៅ​ងងឹត​កើតឡើង​ម្តងទៀត​។ ទោះបី​មានការ​រិះគន់ ឬ ចោទប្រកាន់ ខាង​ផ្នែក​នយោបាយ​យ៉ាងណាក៏ដោយ ក៏​ព្រឹ​តិ្ត​ការ​ណ៌​ប្រវត្តិសាស្ត្រ​នេះ​មិន​ត្រូវបាន​បំភ្លេច ពីព្រោះ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ធ្លាប់បាន​ទទួលរង​ផលប៉ះពាល់​ពី​របប​នេះ​។

​នួន ណា​រ៉ែ​ល អាយុ ៦៨ ជា​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ បាន​ចូលរួម​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​បឹង​ជើងឯក​។ ណា​រ៉ែ​ល មាន​ប្រសា​ស​ថា ទិវា​ជាតិ​នៃ​ការចង់ចាំ​គឺជា​រឿង​ត្រឹមត្រូវ​មួយ​ដើម្បី​រំលឹក​និង​បង្រៀន​ទៅដល់​ក្មេងជំនាន់ក្រោយ ឲ្យ​យល់ដឹង​ពី​របប​ខ្មែរក្រហម​ដែល​សម្លាប់​មនុស្ស​យ៉ាងរ​ង្គា​ស សម្លាប់​ក្រុម​បញ្ញវន្ត កុមា​រ៉ា កុមារី រួមទាំង​ប្រជាជន​ទូទៅ​។ ណា​រ៉ែ​ល បន្តថា​យើង​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាស​ន៌​មិនគួរ​មានការ​សម្លាប់​គ្នា​នោះទេ​។​

​មុ​ល ច​ន្នី អាយុ​៣០ ឆ្នាំ មាន​ស្រុកកំណើត​មកពី​ខេត្តមណ្ឌលគិរី សព្វ​ថ្ងៃជា​សណ្តាប់ធ្នាប​ខ​ណ្ឌ ព្រែក​ព្នៅ មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​របស់គាត់​ដែល​បាន​ចូលរួម​ទិវា​ជាតិ​នៃ​ការចង់ចាំ​។ ច​ន្នី បាន​សម្តែង​អារម្មណ៍​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម ហើយ​ក្រុមគ្រួសា​របស់គាត់​ក៏បាន​ទទួល​ការឈឺ​ចាប់ពី​របប​នេះដែរ​។ គាត់​មាន​ភាព​តក់ស្លុត​នៅពេលដែល​គាត់​បានឃើញ​រណ្តៅ​សាកសព​ទាំងនោះ​។

​ឈឿន ចាន់ណា អាយុ​២៣ ជា​និស្សិត​ផ្នែក​ធនាគា​ឆ្នាំ​ទី​៤ ចូលរួម​ទិវា​ជាតិ​នៃ​ការចង់ចាំ ២០ ឧសភា ២០១៨ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​បឹង​ជើងឯក​

​ឈឿន ចាន់ណា អាយុ​២៣ ជា​និស្សិត​ផ្នែក​ធនាគា​ឆ្នាំ​ទី​៤ មានប្រសាសន៍ថា ទិវា​ជាតិ​នៃ​ការចង់ចាំ ២០ ឧសភា ២០១៨ គឺជា​លើកទីមួយ​របស់គាត់​ដែល​បាន​ចូលរួម​។ ចាន់ណា មាន​អារម្មណ៍​ក្តុកក្តួល​ដែល​បាន​ចូលរួម​ក្នុង​ទិវា​ជាតិ​នៃ​ការចង់ចាំ ពីព្រោះ​បានធ្វើ​ឲ្យ​គាត់​គិត​ស្រមៃ​ទៅដល់​ប្រជាជន​ខ្មែរ​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម តើ​អ្នក​ទាំងនោះ​មាន​សភាព​រង​ទុក្ខ​វេ​ទានា​យ៉ាងណា​។ ចាន់ណា បន្តថា​គាត់​ចូលរួម​ទិវា​ជាតិ​នេះ គឺ​ដើម្បី​សិក្សា និង​ស្វែងយល់​បន្ថែម​អំពី​របប​ខ្មែរក្រហម​ដែល​ធ្លាប់តែ​និយាយ​តៗ​គ្នា​ពី​ក្រុមគ្រួសារ​និង​ចាស់ៗ​។ ចាន់ណា ជឿថា​ទិវា​ជាតិ​នៃ​ការចង់ចាំ​នឹង​នាំមក​នៅ​សាមគ្គីភាព និង​ការផ្សះផ្សា​ជាតិ​៕ ល​