២១០​នាក់​រងរបួស​ដោយរ​ញ្ជួ​យ​ដី​នៅ​ជប៉ុន​

810
ចែករម្លែក

អាជ្ញាធរនៅជប៉ុនខាងលិចនិយាយថា ចំនួនមនុស្សចូលព្យាបាលរបួសបង្កឡើងដោយរញ្ជួយដីកាលពីព្រឹកថ្ងៃចន្ទបានឡើងហួស២១០នាក់។

រញ្ជួយដីកំលាំង៦,១រិច្ឆទ័រ នៅជិតទីក្រុងអូសាកា បានសម្លាប់មនុស្ស៣នាក់ ផ្តួលរំលំរបងថ្មនិងធ្នើហាងទំនិញ ព្រមទាំងបានបង្ខំអោយបិទការផ្គត់ផ្គង់ចរន្តអគ្គិសនីនិងទឹកនៅកន្លែងខ្លះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គិភ័យ បាននិយាយថា មនុស្ស២១៤នាក់ត្រូវបានព្យាបាលនៅតំបន់ចំនួន៥ តែភាគច្រើននៅក្រុងអូសាកា។ការរងរបួសក៏ត្រូវបានរាយការណ៍នៅក្រុងក្យូដូនិងតំបន់ជិតខាងបីទៀត៕

របងវិហារMyotoku-ji រលំបាក់ក្រោយរញ្ជួយដីវាយប្រហារអូសាកា នៅជប៉ុនខាងលិច

រណ្តៅស្រុតនិងផ្លូវប្រេះដោយសាររញ្ជួយដី

អ្នកដំណើរនាំគ្នាចុះកណ្តាលផ្លូវដោយសាររថភ្លើងឈប់ក្រោយរញ្ជួយដី