២៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​ឥណ្ឌា​

500

រថភ្លើង​មួយ​បាន​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ឥណ្ឌា​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​សីហា ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​២៣​នាក់​និង​របួស​​រាប់សិប​នាក់​ទៀត ខណៈ​ទូរ​រថភ្លើង​ធ្លាក់​និង​បុក​ចូលគ្នា​។​

​ពួក​អ្នក​ជួយសង្គ្រោះ​និង​ប្រជាជន​មូលដ្ឋាន​បានធ្វើការ​ទាំងយប់ ដើម្បី​ស្វែងរក​អ្នក​នៅមាន​ជីវិត ខណៈ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​​ថ្នាក់​នៅ​រដ្ឋ​អ៊ុត​តា​ប្រា​ដែ​ស​នេះ​ត្រូវ​រំពឹងថា​នឹង​កើនឡើង​។​

​ប៉ូលិស​បាន​និយាយថា យ៉ាងតិច​មាន​ទូរ​ចំនួន​៨​បាន​ធ្លាក់​ចេញពី​ផ្លូវ នៅ​ចម្ងាយ​ប្រមាណ​១៣០​គ​.​ម ពី​រដ្ឋធានី​ញូ​វ ដេលី ខណៈ​រថភ្លើង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហារី​ដ​វ៉ា​។​

​គ្រោះថ្នាក់​រថភ្លើង​កើតមាន​ជា​ញឹកញាប់​នៅ​ឥណ្ឌា និង​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​សៅរ៍​ជា​គ្រោះថ្នាក់​រថភ្លើង​ទី​៤​នៅ​ឆ្នាំនេះ​៕​ដោយៈ​វាសនា​