២៣​នាក់​ស្លាប់​និង​ជាង​១០០​នាក់​បាត់​ខ្លួន​ដោយ​ភ្លើងព្រៃ​នៅ​អាមេរិក​

2346
ចែករម្លែក

សាកសពឆេះរោលឡើងខ្មៅចំនួន១៤បន្ថែមត្រូវបានរកឃើញនៅក្នុងនិងម្តុំទីប្រជុំជនមួយនៅកាលីហ្វ័រញ៉ាខាងជើង ដែលត្រូវបំផ្លាញដោយភ្លើងព្រៃដ៏ធំ ជាហេតុនាំអោយចំនួនមនុស្សស្លាប់ដោយភ្លើងព្រៃនេះឡើងដល់២៣នាក់។

សាកសពឆេះរោលទាំងនេះត្រូវបានរកឃើញនៅក្នុងនិងម្តុំទីប្រជុំជនប៉ារ៉ាដាយនៃរដ្ឋកាលីហ្វ័រញ៉ា ។ជនរងគ្រោះផ្សេងទៀតដែលត្រូវបានគេប្រទះឃើញមុននេះ ស្ថិតនៅក្នុងឬជិតរថយន្តដែលឆេះខ្ទេច។អណ្តាតភ្លើងបានទៅដល់សហគមន៍តំបន់ភ្នំនេះយ៉ាងលឿន នាំអោយមនុស្សជាច្រើនចាកចោលរថយន្តនិងរត់តាមផ្លូវតែមួយគត់ដើម្បីរួចជីវិតពីអណ្តាតភ្លើង។

ក្នុងពេលជាមួយគ្នា តម្រួតតំបន់លោកកូរី ហូនី បាននិយាយថា ការិយាល័យរបស់លោកទទួលរបាយការណ៍ថាមនុស្ស១១០នាក់នៅបាត់ខ្លួនក្នុងភ្លើងព្រៃនៅកាលីហ្វ័រញ៉ាខាងជើងដែលបានបំផ្លាញដីព្រៃប្រមាណ៤២៥គីឡូម៉ែត្រការ៉េ។ភ្លើងក៏បានបំផ្លាញផ្ទះជាង៦.៧០០ខ្នង រួមទាំងភូមិគ្រិះរបស់ពួកតារាខ្លះ។

វាជាភ្លើងព្រៃសម្លាប់មនុស្សច្រើនបំផុតទី៣ក្នុងប្រវត្តិសាស្រ្តកាលីហ្វ័រញ៉ា ។ឥឡូវក្រុមស្វែងរកនិងសង្រ្គោះមួយទៀតត្រូវបានបញ្ជូនបន្ថែមលើក្រុម៤ដែលមានស្រាប់ដើម្បីស្វែងរកសាកសពមនុស្ស៕ដោយ៖វាសនា

រថយន្តទុកចោលអោយឆេះបន្ទាប់ពីម្ចាស់រត់ប្រាសអាយុនិងផ្ទះឆេះក្រោយម្ចាស់ភៀសខ្លួននៅទីប្រជុំជនប៉ារ៉ាដាយ រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃ១០វិច្ឆិកា