២៧​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​បុករឺ​ម៉ក នៅ​ឥណ្ឌា​

159
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា រថយន្ដ​ក្រុង​មួយ​និង​ម៉ូតូ​រឺ​ម៉ក​មួយ​បាន​បុក​គ្នា​នៅ ប្រទេស​ឥណ្ឌា​ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ២៧ នាក់​និង​រងរបួស​រាប់សិប​នាក់​។​

​ទាំង​រថយន្ត​និង​ម៉ូតូ​រឺ​ម៉ក​បាន​ធ្លាក់​ចូល​អណ្តូង​ធំ​មួយ​នៅក្បែរ​ផ្លូវ​នោះ​បន្ទាប់ពី​មាន​ការបុក​គ្នា​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា​។​

​ក្រុម​ប៉ូលិស​បាន​និយាយថា​ក្រុម​អ្នក​សង្គ្រោះបាន​ទាញ​អ្នករបួស​យ៉ាងហោចណាស់​៣៣ នាក់​ពី​អណ្តូង​ធំ​នោះ ហើយ​នាំ​ពួកគេ​ទៅ​កាន់​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​សុខា/sn

រថយន្តក្រុង​ធ្លាក់​ក្នុង​អណ្តូង​ធំ​មួយ​ក្រោយ​បុករឺ​ម៉ក​