២៨​នាក់​ស្លាប់​និង​ជាង​១៨.០០០​នាក់​ឆ្លង​គ្រុនឈាម​នៅ​ស្រីលង្កា​

531
ចែករម្លែក

​អង្គភាព​ប្រឆាំង​ជំងឺឆ្លង​របស់​ប្រទេស​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​ថា​មនុស្ស​២៨​នាក់​បាន​ស្លាប់​និង​ជាង​១៨.០០០​នាក់​បាន​ឆ្លង​វីរុស​ជំងឺ​គ្រុន​​ឈាម​នៅ ទូទាំង​ប្រទេស​ស្រីលង្កា​ក្នុង​រយៈពេល​៥ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​

​រហូតមក​ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ករណី​ជំងឺ​គ្រុនឈាម​សរុប​ចំនួន​១៨.៧៦០​ករណី​ត្រូវបាន​រាយការណ៍ ដោយ​មាន​ករណី​ចំនួន​ច្រើន​បំផុត​ដែល​ត្រូវបាន​រាយការណ៍​ពី​សង្កាត់​​ក្រុង​កូឡុំបូ គឺ​មាន​ចំនួន​៤.០៦៦​ករណី ហើយ​បន្ទាប់​មក​សង្កាត់​ហ្គាម​ប៉ា​ហា នៅ​ជាយក្រុង​កូឡុំបូ ដោយ​មាន​ចំនួន​២.៤៨០ ករណី​និង​ទីក្រុង​ចា​ស្នា (Jaffna )​នៅ​ភាគ​ខាង​​ជើង​នៃ​ប្រទេស​នេះ មាន​ចំនួន​១.៨៨៧​ករណី​។​

​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ស្វែងរក​ការយកចិត្តទុកដាក់​ខាង​ការព្យាបាល​ភ្លាមៗ ប្រសិន​បើ​ពួកគេ​មាន​ជំងឺ​គ្រុ​នក្តៅ ក្អួតចង្អោរ ឈឺពោះ​វិលមុខ និង​​ចុះថយ​មុខងារ​ទឹកនោម​។​

​ក្រុម​គ្រូពេទ្យ​បាន​និយាយថា ” អ្នកជំងឺ​គ្រុនផ្តាសាយ​ទាំងអស់ ត្រូវ​សម្រាក​និង​គួរតែ​ឈប់​ធ្វើ​ការងារ​ឬ​ទៅ​សាលារៀន​។ ជំងឺគ្រុនឈាម​អាច​សម្លាប់​មនុស្ស​បាន​” ។​

​កាលពី​ឆ្នាំមុន មនុស្ស​ជាង​៥០​នាក់​បាន​ស្លាប់ និង ជាង​៤៨.០០០​នាក់​បាន​ឆ្លង​វីរុស​ជំងឺគ្រុនឈាម​នៅ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/sn

ជំងឺគ្រុនឈាម​ចម្លង​ដោយសារ​មូស​ខ្លា