២​នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​ផ្សេងគ្នា​ពេល​ទៅ​លើក​និង​ដាក់មង​ត្រី​

472
ចែករម្លែក

ដោយ:ប​.​ជ័យបន្ទាយមានជ័យ ៖ ២​នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​ផ្សេងគ្នា​ពេល​ទៅ​ដាក់មង​ត្រី​នៅ​ស្រុក​២​ផ្សេងគ្នា​នៅ​ខេត្តបន្ទាយមានជ័យ ។​

ម​ន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះនេត្រព្រះ​ស្រុក​ព្រះនេត្រព្រះ​ឲ្យដឹងថា​ ករណី​ទី​១​នៅ​ស្រុក​ព្រះនេត្រព្រះ ជនរងគ្រោះ​ឈ្មោះ ចេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ជើងវត្ត ឃុំ​/ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​ដា់ក់មង​នៅ​ទៀបភ្លឺ​ដល់​រសៀល ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​អូ​តា​ជ្រាំ​ខាងត្បូង​ភ្នំ​កូនដំរី ស្ថិតក្នុង​ឃុំ​និង​ស្រុក​ខា​ង​លើ ហើយ​បាត់​ដំណឹង​។ តម​ក ប្រពន្ធ​និង​ក្រុមគ្រួសារ​តាមរក​ទើប​ដឹងថា លង់ទឹក​ស្លាប់ ។​

ចំណែក​មន្ត្រីនគរបាល​ប៉ុ​ថ​ស្តិ៍​រដ្ឋបាល​ឃុំ​ចំណោម​ស្រុក​មង្គល​បូ​រឲ្យដឹងថា ករណី​ទី​២​នៅ​ស្រុ​មង្គល​បូរី នៅ​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ពលរដ្ឋ​ឈ្មោះ អឿ សារ៉ាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បឹង​ត្រស់ ឃុំ​ចំណោម បាន​ទៅ​មើល​ស្រែ​នៅ​ខាងត្បូង​ភូមិ​បាន​ប្រទះឃើញ​សព​របស់​ឈ្មោះ ចាន់ នឿ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​ក្នុង​ទឹក​ប្រឡាយ ។​

បើតាម​ការ​បំភ្លឺ​ពី​លោក​មេភូមិ និង​ពលរដ្ឋ​ដែល​នៅក្នុង​ភូមិ​ជា​អ្នកជិតខាង​ថា ជន​រងគ្រោះ​ជាម​នុស្ស​ស្រវឹងខួប ។ ​គាត់​រស់នៅ​ម្នាក់ឯង​គ្មាន​ប្រពន្ធ​កូន​នៅ​ជាមួយ​ទេ ។​មុនពេល​ស្លាប់​ជនរងគ្រោះ​បាន​ជិះ​កង់​មកពី​លើក​មង ក៏​ធ្លាក់ចូល​ទឹក​ប្រឡាយ​លង់​ស្លាប់ ៕B/