២​នាក់​ស្លាប់​ដោយសារ​គោ​បុស​នៅក្នុង​ពិធី​ចំបាប់​គោ​នៅ​ឥណ្ឌា​(វីដេអូ)

339
ចែករម្លែក

​យ៉ាងហោចណាស់​អ្នកចូលរួម​ទស្សនា​២​នាក់​ត្រូវ​គោ​បុស​ដល់​ស្លាប់​នៅ​ពិធីបុណ្យ​ចំបាប់​រវាង​គោ​និង​មនុស្ស​នៅ​ឥណ្ឌា​ដែល​ពួក​អ្នក​សកម្មជន​ការពារ​សត្វ​និយាយថា​វា​​មាន​លក្ខណៈ​សាហាវព្រៃផ្សៃ​និង​ចង់អោយ​អាជ្ញាធរ​ហាមឃាត់​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា​ថា គោ​ជល់​ឈ្មោលៗ​បាន​ទម្លុះ​របាំង​ខ័​ណ្ឌ​បែងចែក​រវាង​អ្នកទស្សនា​និង​សៃ​វៀន​ចំបាប់​គោ​និង​មនុស្ស​កាលពី​ថ្ងៃអាទិត្យ​​នៅ​ទីប្រជុំជន​មួយ នៅ​រដ្ឋ​តា​មឹ​ល​ណា​ឌូ ខណៈ​មនុស្ស​រាប់ពាន់នាក់​នាំគ្នា​ទស្សនា​ពិធី​ចំបាប់​គោ​Jallikattu​។​«​អ្នកទស្សនា​២​នាក់​ត្រូវ​គោ​បុស​នៅ​ជិត​សៃ​វៀន​។​ម្នាក់​ស្លាប់​​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​»​។​

​អាជ្ញាធរ​បាន​និយាយថា អ្នកចូលរួម​ប្រកួត​រាប់សិប​នាក់​ក៏បាន​រងរបួស​កាលពី​ថ្ងៃអាទិត្យ ក្នុងពេល​ពួកគេ​ព្យាយាម​ចាប់​បូកគោ​ដែល​សំរុក​ទៅមុខ​ជាមួយនឹង​ស្នែង​វ័ធ​បុស​​មិន​រើសមុខ​។​

​មនុស្ស​ជាង​១០០​នាក់​បាន​រងរបួស​ចា​ប់​តាំងពី​ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​នៅ​រដ្ឋ​តា​មឹ​ល​ណា​ឌូ​ចាប់តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​មក​។​ពួក​អ្នករៀបចំ​បានអោយដឹងថា គោ​ឈ្មោ​​ល​ជាង​១.៣០០​ក្បាល​ត្រូវបាន​ព្រលែង​អោយ​រត់​ចេញពី​ក្រោល​កាលពី​ថ្ងៃអាទិត្យ ខណៈ​អ្នកចូលរួម​ប្រកួត​ខិតខំ​ប្រឹង​ចាប់​បូកគោ​ដោយ​មិន​គិតពី​គ្រោះថ្នាក់​ដើម្បី​ឈ្នះ​រង្វាន់​។​

​ពិធីបុណ្យ​Jallikattu នៅតែ​ពេញនិយម​ខ្លាំង​ទោះជា​វា​បង្ក​គ្រោះថ្នាក់​និង​មានការ​រិះគន់​ចំពោះ​ការប្រព្រឹត្ត​លើស​ត្វ​គោ​ក្តី​។​ពួក​សកម្មជន​ការពារ​សត្វ​និយាយថា គោ​ឈ្មោល​​ត្រូវបាន​បញ្ច្រក​ស្រា​និង​ម្សៅ​ម្ទេស​ត្រូវបាន​បាច​លើ​មុខរប​ស់វា​ដើម្បី​ធ្វើ​អិ​យ​វា​កាន់តែ​ពុះកញ្ជ្រោល​នៅមុន​ការប្រកួត​៕​ដោយ​៖​វាសនា​