២​នាក់​ស្លាប់​និង​រងរបួស​ម្នាក់​ក្នុងការ​វាយប្រហារ​នៅ​ផ្សារ​នៅ​ខេត្ត​ផាត់​តានី​របស់​ថៃ​

541
ចែករម្លែក

អ្នកស្ម័គ្រចិត្តការពារភូមិម្នាក់និងស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់និងស្ត្រីម្នាក់ផ្សេងទៀតបានរងរបួសដោយការបាញ់ប្រហាររបស់ក្រុមខ្មាន់កាំភ្លើងនៅផ្សារមួយក្នុងស្រុកម៉ួងនៅខេត្តផាត់តានីកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣០សីហា។

មន្ត្រីប៉ូលិសថៃបាននិយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅផ្សារBan Krue Sae នៅក្នុងខេត្តនេះ កាលពីម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ ។

ប៉ូលិសបាននិយាយថា បុរសមួយចំនួនដែលបន្លំធ្វើជាអ្នកទិញអីវ៉ាន់ បានមកដល់កន្លែងតូបលក់មួយនៅក្នុងផ្សារនេះ ដោយនៅជាមួយអ្នកទិញផ្សេងទៀតដែលកំពុងទិញអីវ៉ាន់ផងដែរ ដោយឃើញស្ថាភាពស្ងាត់ពួកអ្នកវាយប្រហារនេះ ​បាញ់ជាច្រើនគ្រាប់ទៅបុរសឈ្មោះ Aryi Mudor អាយុ៥៥ឆ្នាំដែលបានកំពុងជួយលក់អីវ៉ាន់របស់ប្រពន្ធរបស់គាត់ ។ បុរសនេះ​បានស្លាប់នៅកន្លែង ខណៈដែលស្ត្រី២នាក់ដែលបានឈរនៅក្បែរតូបលក់នោះ បានត្រូវគ្រាប់កាំភ្លើងផងដែរ ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ ជាទីដែលម្នាក់ក្នុងចំណោមស្រ្តី២នាក់នេះ ត្រូវបានប្រកាសថាបានស្លាប់។

ប៉ូលិសបានកំពុងធ្វើស៊ើបអង្កេតថាតើការវាយប្រហារនេះបានជាប់ទាក់ទងទៅនឹងក្រុមឧទ្ទាមដែរ ឬអត់នោះ៕ដោយ៖សុខា

មនុស្ស២នាក់ស្លាប់និងម្នាក់រងរបួសក្នុងការវាយប្រហារនៅផ្សារនៅខេត្តផាត់តានីប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍