២​នាក់​ស្លាប់​និង​រាប់សិប​នាក់​ទំនងជា​ជាប់​ក្នុង​អគារ​ដួលរលំ​នៅ​ឥណ្ឌា​

338
ចែករម្លែក

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា​អគារ​ផ្ទះសំណាក់ ជា​ទី​ដែល​ទាហាន​ច្រើន​នាក់​បាន​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់ បានរ​លំបាក់​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២​នាក់​និង​ជិត​៣០​នាក់​ផ្សេង​ទៀត​អាច​ជាប់​ខ្លួន​ក្នុង​គំនរ​អគារ​ដួលរលំ​នៅ​ទីក្រុង​Kumarhatti ក្នុង​រដ្ឋ​Himachal Pradesh កាលពី​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​។

​សារព័ត៌មាន​India Today បាន​រាយការណ៍​ថា ប្រពន្ធ​របស់​អ្នក​ម្ចាស់​ផ្ទះសំណាក់​នេះ​បាន​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​នេះ​។ ជនរងគ្រោះ​ម្នាក់​​ទៀត​ជា​ទាហាន​។​

​មនុស្ស​២៦​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​អគារ​ដែលរ​លំបាក់​នេះ ប៉ុន្តែ​មនុស្ស​មួយចំនួន​ទៀត​ទំនងជា​បាន​ជាប់​ក្នុង​គំនរ​ថ្ម​បាក់បែក​នោះ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​India Express៕​ដោយ​៖​សុខា​/sn

​ផ្ទះសំណាក់​ដួល​រលំ​បាក់​នៅ​ទីក្រុង​Kumarhatti ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​