២​នាក់​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​នៅ​មន្ទីរពេទ្យក្រុង​ស៊ីកា​ហ្គោ​

2025
ចែករម្លែក

មនុស្ស២នាក់ត្រូវបានសម្លាប់ និង២នាក់ទៀតរងរបួសធ្ងន់នៅក្នុងការបាញ់ប្រហារមួយនៅមន្ទីរពេទ្យក្រុងស៊ីកាហ្គោ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ និងក្នុងចំណោមអ្នកស្លាប់រួមមានខ្មាន់កាំភ្លើងដែលបានចាប់ផ្តើមបាញ់នៅកន្លែងចតយានយន្តនិងបន្ទាប់មកសំរុកចូលក្នុងអាគារមន្ទីរពេទ្យហើយធ្វើការបាញ់ប្រហារ។

ពួកមន្រ្តីបានអះអាងថា ប៉ូលិសម្នាក់ស្ថិតចំណោមអ្នករងរបួសធ្ងន់ក្នុងការបាញ់ប្រហារនៅមន្ទីរពេទ្យSouth Side at Mercy Hospital។

សារព័ត៌មានABC7 Chicago និង CBS Chicago បាននិយាយថា មនុស្ស២នាក់បានស្លាប់ រួមទាំងខ្មាន់កាំភ្លើងនិង២នាក់ទៀតរងរបួស ខណៈមន្រ្តីនៃមន្ទីរពេទ្យបាននិយាយថា ការបាញ់ប្រហារបានចប់និងអ្នកជម្ងឺមានសុវត្ថិភាពតែហេតុផលនៃការបាញ់ប្រហារនេះគេនៅមិនទាន់ដឹងនៅឡើយទេ៕ដោយ៖វាសនា

មន្ទីរពេទ្យនិងទិដ្ឋភាពក្រោយការបាញ់ប្រហារនៅមន្ទីរពេទ្យក្រុងស៊ីកាហ្គោ