២​នាក់​ស្លាប់ និង​៧​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​យន្តហោះ​ពេល​ចុះចត​នៅ​រុស្ស៊ី​

442
ចែករម្លែក

​មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់​និង​៧​នាក់​ទៀត​រងរបួស​នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​Antonov An-24 មួយ​គ្រឿង​បាន​ចុះ​ចត​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​រូ​យ៉ា​ត្យា នៅ​ស៊ី​បេរី នៃ​ប្រទេស​រុស្ស៊ី​,​នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​គ្រាអាសន្ន​។​

​អាជ្ញាធរ​តំបន់​បាន​និយាយថា យន្តហោះ​បាន​ដឹក​មនុស្ស​៤៨​នាក់ រួមមាន​សមាជិក​យន្តហោះ​៥​នាក់ ។​វា​បាន​រត់​ហួស​ផ្លូវ​ពេល​ចុះចត និង​ហួស​ទៅបុក​អាគារ​មួយ​ហើយ​ឆេះ​។​

​យន្តហោះ​បាន​ចេញដំណើរ​ពី​ទីក្រុង​អ៊ូ​ឡាន​-​អ៊ូ​ដេ ទៅ​កាន់​ទីក្រុង នី​ហ្សនីង​ហ្កាសក៍ តែ​ត្រូវ​បង្ខំ​ចុះចត​គ្រា​អាសន្ន នៅពេល​ម៉ាស៊ីន​មួយ​របស់​វា​មាន​បញ្ហា​។​

​វីដេអូ​ថត​ដោយ​អ្នកដំណើរ​ម្នាក់​ចេញពី​បង្អួច​យន្តហោះ​បានបង្ហាញ​យន្តហោះ​បុកដី​នៅលើ​ផ្លូវ​រត់ មុន​ពេល​រត់​ចូល​ក្នុង​ទីវាល​មួយ​និង​ឈប់​ភ្លាមៗ​ជាមួយនឹង​សម្រែក​របស់​អ្នក​​ដំណើរ​។​

​អាជ្ញាធរ​តំបន់​បាន​និយាយថា អាកាសយានិក​ម្នាក់ និង​អ្នកបច្ចេកទេស​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ តែ​អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ដោយ​សុវត្ថិភាព​មុន​ពេល​យន្ត​​ហោះ​ផ្ទុះ​ឆេះ​៕​ដោយ​៖​វាសនា​

អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ដោយ​សុវត្ថិភាព​មុន​ពេល​យន្ត​​ហោះ​ផ្ទុះ​ឆេះ​