២​នាក់​ស្លាប់ ៣​នាក់​របួស​ក្នុង​គ្រោះថ្នាក់​យន្តហោះ​ធុន​តូច​បុក​ជាមួយ​ឧទ្ធម្ភាគចក្រ​

562
ចែករម្លែក
  • 508
    Shares

​មនុស្ស​យ៉ាង​ហោច​ណាស់​២​នាក់​បាន​ស្លាប់ ក្រោយ​ពី​យន្តហោះ​ធុន​តូច​មួយ​បុក​ឧទ្ធម្ភាគចក្រ​មួយ​នៅ​អាកាសយានដ្ឋាន​មួយ​នៅនេ​ប៉ាល់​កាលពី​ថ្ងៃអាទិត្យ​។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា យន្តហោះ​បាន​បុក​ឧទ្ធម្ភាគចក្រ​ដែល​ចត​នៅក្នុង​អាកាសយាន​។​មនុស្ស​២​នាក់​បាន​ស្លាប់​និង​ពីរ​បី​នាក់​ទៀត​រងរបួស​។​

​ប៉ូលិស​នេ​ប៉ាល់​បាន​និយាយថា មនុស្ស​ពីរ​នាក់​ដែល​ស្លាប់​រួមមាន អាកាសយានិក​អម​និង​នាយ​ប៉ូលិស​ម្នាក់​។​អាកាសយានិក​នៃ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​រួមទាំង​ប៉ូលិស​ម្នាក់​បាន​​រងរបួស​។​ជនរងគ្រោះ​ទាំង​៥​នាក់​ជា​ជនជាតិ​នេ​ប៉ាល់​៕​ដោយ​៖​វាសនា​

យន្តហោះ​ជួប​គ្រោះថ្នាក់​នៅ​អាកាសយានដ្ឋាន​នៅ​ទីប្រជុំជន​លូ​ក្លា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ