២​សប្តាហ៍​មុន​ពេល​ឥណ្ឌា​ចាប់ផ្តើម​បោះឆ្នោត នាយ​រដ្ឋមន្ត្រី ម៉ូ​ឌី ទាយ​ទុក​ថា​នឹង​ឈ្នះ​យ៉ាង​ងាយ​

275
ចែករម្លែក
  • 7
    Shares

​នាយករដ្ឋមន្ត្រី លោក ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi )​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ខែ​មីនា ថា​បក្ស​ចម្រុះ​ដែល​កំពុងកាន់​អំណាចរ​បស់​លោក​នឹង​ទទួលបាន​សំឡេង​គាំទ្រ​​ភាគច្រើន នៅក្នុង​ការបោះឆ្នោត​នៅ​ឥណ្ឌា​នាពេល​ខាងមុខ​នេះ បើទោះបីជា​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​បាន​លើកឡើង​ថា​វា​អាច​នឹង​រលាយ​បាត់​នូវ​ក្តីសង្ឃឹម ដោយសារតែ​ការ​​មិន​ពេញចិត្ត​ចំពោះ​កង្វះ​ការងារ​និង​ចំណូល​កសិកម្ម​ធ្លាក់ចុះ​។​

​ដោយ​មាន​អ្នកបោះឆ្នោត​ប្រហែល​៩០០​លាន​នាក់​នោះ ការបោះឆ្នោត​សកល​របស់​ឥណ្ឌា​នឹង​ក្លាយជា​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​ដោយ​ការបោះ​​ឆ្នោត​នេះ​ធ្វើឡើង​ក្នុងដំណាក់កាល​ចំនួន​៧ ចាប់ពី​ថ្ងៃទី​១១​ខែ​មេសា ដល់​ថ្ងៃទី​១៩ ខែ​ឧសភា​។​

​លទ្ធផល​បោះឆ្នោត នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៣​ខែ​ឧសភា ។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​Republic Bharat លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ព្យាករណ៍​ថា​ក្រុម​របស់​លោក​នឹង​ទទួលបាន​ជ័យជម្នះ​ដោយ​ងាយ​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយថា ” គណបក្ស​Bharatiya Janata (BJP) និង​គណបក្ស​សម្ពន្ធ​ប្រជាធិបតេយ្យ​ជាតិ National Democratic Alliance ដែល​ជា​គណ​​បក្ស​ដៃគូ នឹង​ទទួលបាន​អាសនៈ​ច្រើន​ជាង​ការបោះឆ្នោត​កាលពី​មុន​”៕​ដោយ​៖​សុខា​/sn

គណបក្ស​BJP របស់ ណារិ​នដ្រា ម៉ូ​ឌី ទទួល​បាន​ការ​ចំណេញ​ពី​ក្រុម​អ្នកគាំទ្រ​ជាតិនិយម បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​ប៉ា​គី​ស្ថាន

#