៣០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាលី​

75
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កុម្ភៈ​ថា​មនុស្ស​៣០​នាក់ ដោយ​រួមទាំង​ទាហាន​៩​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដ៏​ខ្លាំង​ជា​ច្រើនលើក​​នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ម៉ាលី​។​

​ភាគច្រើន​នៃ​អ្នក​ដែល​ស្លាប់​នេះ​បាន​បង្កឡើង​ដោយ​អំពើ​ហិង្សា រវាង​ជនជាតិភាគតិច​នៅក្នុង​តំបន់​ដែល​មាន​បញ្ហា​ខ្លាំង​។​

​រដ្ឋាភិបាល​បាន​និយាយ​ថា​មនុស្ស​២១ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ពេលយប់​នៅ​ភូមិ​អូ​ហ្គោសា​ហ្គោ ជា​ភូមិ​មួយ​ដែល​ពួក​អ្នកស្រុក​ជនជាតិ​​ហ្វ៊ុយ​ឡានី រស់នៅ និង​ជា​កន្លែង​ដែល​មនុស្ស​១៦០ នាក់​បាន​ស្លាប់​កាលពី​ថ្ងៃទី ២៣ ខែ​មីនា​ឆ្នាំ​មុន​ក្នុង​ការសម្លាប់​រង្គាល​ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ក្រុម​​សកម្មប្រយុទ្ធ​ដូ​ហ្គោន​។​

​មេភូមិ បាន​ប្រាប់ សារព័ត៌មាន AFP ថា​ជន​ប្រដាប់អាវុធ​ប្រហែល ៣០ នាក់​បាន​ធ្វើ​ការវាយប្រហា​រ​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ម៉ាលី​នេះ​បាន​និយាយថា​មនុស្ស ២១ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ ហើយ​មនុស្ស​២៨​នាក់ បាន​បាត់​ខ្លួន​។​

​លោក​បាន​ស្តីបន្ទោស​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​នោះ ទៅ​ក្រុម​សកម្មប្រយុទ្ធ​ដូ​ហ្គោន ៕​ប្រែ​សម្រួល​៖​សុខា​/sn

កងទ័ព​អង្គការសហប្រជាជាតិ​ត្រូវបាន​បញ្ជូន​ទៅ​ម៉ាលី​ប៉ុន្តែ​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​ជនជាតិភាគតិច​និង​ក្រុម​ជី​ហាដ​នៅតែ​បន្ត​កើតឡើង​