៣២ រូប ជម្រុះ​នៅសល់តែ ៤ រូប​ចុងក្រោយ​

773
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: នៅ​ថ្ងៃទី​២២ មិថុនា ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បាន​ឈានដល់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ គឺ​អ្នក​ប្រដាល់​ចំនួន ៣២ រូប មកពី​ក្លិប​ផ្សេងៗ​គ្នា បាន​ជម្រុះ ៣ តំណាក់កាល នៅសល់តែ ៤ រូប​ប៉ុណ្ណោះ ។​

​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​ជួប​តស៊ូ​ជាមួយ អ្នក​ប្រដាល់ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ ពួកគេ​សុទ្ធតែ​ឈ្នះ នៅក្នុង​ការប្រកួត​ជម្រុះ រួចមកហើយ គឺ​ក្នុង​ព្រឹត្តិការណ៍​នេះ ពួកគេ​មិនទាន់​ស្គាល់​ចាញ់​នៅឡើយ​ទេ ។​

ឡុង ណង​សៅ និង ខេ​ម ចាន់​

​ឡុង ណង​សៅ នៅ​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ នៅ​ទឹក​ទី​១ ជុំ​ទី​២ ប្រកួត​ឈ្នះ គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ ដោយ​ស្វ័យប្រវត្តិ ដោយសារតែ សុវណ្ណ អវត្តមាន និង​ជុំ​ទី​៣ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ។​

​ចំពោះ ខេ​ម ចាន់ វិញ នៅ​ជុំ​ទី​១ ប្រកួត​ឈ្នះ សំណាង សុខ​នឿន ក្លិប​កងចក្រ​រាជសីហ៍ នៅ​ទឹក​ទី​២ ជុំ​ទី​២ ប្រកួត​ឈ្នះ គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ នៅ​ទឹក​ទី​២​ដែរ និង​នៅ​ជុំ​ទី​៣ ប្រកួត​ឈ្នះ គីន ខ្លឹម ក្លិប​ព្រៃទទឹង​គុន​ខ្មែរ ដោយ​ពិន្ទុ ។​

​ជំនួប​រវាង​ជើង​ខ្លាំង​ទាំង ២ រូបនេះ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មិនដឹងថា នរណា​មាន​សមត្ថភាព ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ នោះឡើយ​។​

ជី ឆៃលី និង លី តក់​

​ជំនួប​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ ជី ឆៃលី សមាគម​ប្រដាល់ ក្រសួងការពារជាតិ ជួប​ជាមួយ​អ្នក​ប្រដាល់ លី តក់ ក្លិប​តា​ព្រហ្ម​មានជ័យ​។​

​សុទ្ធតែ​អ្នក​ដែល​មិនទាន់​ស្គាល់​ចាញ់ ដូចគ្នា​នោះ សម្រាប់ ឆៃ លី កាលពី​ជុំ​ទី​១ ឈ្នះ សល់ ស្រស់ ក្លិប​ឆ្មា​ស សែន​សុខ នៅ​ទឹក​ទី​៣ ជុំ​ទី​២ ឈ្នះ អេ អាំ​ម៉ា​រី​ន ភូ​ថង ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ប្រកួត​ឈ្នះ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ដោយ​ស្វ័យប្រវត្តិ ព្រោះ​រក្សា​ទម្ងន់ មិនបាន ។​

​ចំពោះ លី តក់ វិញ នៅ​ជុំ​ទី​១ ឈ្នះ ខ្លើ​យ ណាត ក្លិប​មោងឫស្សី​ម​រត​គុន​ខ្មែរ នៅ​ទឹក​ទី​៣ ជុំ​ទី​២ ឈ្នះ សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​?​។​

​ជំនួប​ជា​មិត្តភាព​រវាង កម្ពុជា​-​ថៃ វិញ​នោះ ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ជួប​ជាមួយ លូ​ម លេង (Loom Leng) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v

ឡុង សំណាង និង លូ​ម លេង