៣៤៦​នាក់​ឆ្លង​COVID-19​នៅ​កូរ៉េ​ខាងត្បូង​

185
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​រាយការណ៍​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ចំនួន​១៤២​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​កុម្ភៈ នាំ​អោយ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៣៤៦​នាក់​។​​ការស្លាប់​បន្ថែម​ម្នាក់ទៀត​ក៏​ត្រូវបាន​រាយការណ៍ ដែល​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​COVID-19​កើន​ដល់​២​នាក់​នៅ​កូរ៉េ​ខាងត្បូង​។​

​ក្នុងចំណោម​ករណី​ឆ្លង​ចុងក្រោយ មាន​៩២​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​មួយ​នៅក្រុ​ថឈឹង​ដូ ហើយ​ការឆ្លង​៨៥​ករណី​ជាប់ទាក់ទង​ទៅ​នឹង​ព្រះវិហារ​មួយ​នៅ​ទី​​ក្រុង​ដេ​ហ្គូ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។​

​ពួក​អ្នកជំនាញ​ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​អាច​កើនឡើង​ថែម​ទៀត​នៅ​ក្រុង​ដេ​ហ្គូ ដោយសារ​តែ​សមាជិក​ព្រះវិហារ​នេះ​ជាង​៥០០​នាក់​បាន​បង្ហាញ​រោគសញ្ញា​ក្តៅខ្លួន​​តែ​នៅ​រង់ចាំ​ការ​ធ្វើ​តេស្ត​រក​វីរុស​។​

​ទីក្រុង​ដេ​ហ្គូ និង​ក្រុង​ឈឹថ​ដូ ក្បែរ​ខាង​ត្រូវបាន​ប្រកាស​ជា​«​តំបន់​ត្រូវ​មើ​ថែ​ជាពិសេស​» បន្ទាប់​ពី​ការ​ហក់​ឡើង​ករណី​អ្នក​ឆ្លង​នៅ​ទីនោះ​។​

​អ្នក​ស្លាប់​ដោយ​COVID-19​ពីរ​នាក់​ស្ថិតនៅក្នុង​មន្ទីរ​ពែទ្យ​ឈឹង​ដូ ដេ​ណាម កន្លែង​ដែល​គ្រូពេទ្យ​៥​នាក់​ក៏​ត្រូវបាន​ធ្វើតេស្ត​ឃើញ​កូរ៉ូណា​វីរុស​។​

​អភិបាលក្រុងដេ​ហ្គូ ដែល​ជា​ទីក្រុង​ធំជាងគេ​ទី​៤​នៅ​កូរ៉េ​ខាងត្បូង​និង​មាន​មាន​ប្រជាជន​ជាង​២,៥​លាន​នាក់​នៅ​ទីក្រុង​នេះ បាន​ណែនាំ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​​ស្ថិត​នៅក្នុង​ផ្ទះ​ដើម្បី​កុំអោយ​ឆ្លង​វីរុស​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកទេសច​រពាក់​ម៉ាស​មុខ​រង់ចាំ​ជិះ​រថភ្លើង​នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​២១​កុម្ភៈ​