៣៨​នាក់​ស្លាប់​ដោយ​ទឹកជំនន់​ខ្លាំង​នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក បន្ទាប់​ពី​ខ្យល់ព្យុះ​ទី​២

369
ចែករម្លែក

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក​ភាគ​ខាងជើង កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា ខណៈ​ដែល​ពួក​អ្នកស្រុក​និង​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រឈម​មុខ​នឹង​ការបំផ្លិចបំផ្លាញ ដោយ​​ខ្យល់ព្យុះ​Kenneth​ដែល​សម្លាប់​មនុស្ស ៣៨​នាក់​និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង​។​

​ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​ទឹក​ហូរ​ផ្តាច់​ហើយ​វាល​ស្រែចម្ការ​ជាច្រើន​ត្រូវបាន​លិចលង់ និង​អគារ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះ​នេះ​ដែល​បាន​កើត​ឡើង​ជា​ច្រើន​សប្តាហ៍​​បន្ទាប់​ពី​ខ្យល់ព្យុះ​Idai បាន​បក់បោក​ខ្លាំង​លើ​ទីក្រុង​ប៊ីរ៉ា ប្រទេស​ម៉ូ​សំ​ប៊ិក​។​

​ខ្យល់ព្យុះ​Kenneth បាន​បោកបក់​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខេត្ត Cabo Delgado ដោយ​ល្បឿន​ខ្យល់​២២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន​ពណ៌នា​ព្យុះ​នេះ​ថា​ជា​ខ្យល់ព្យុះ​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ទ្វីប​នេះ​​ហើយ​បាន​ព្យាករណ៍​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ជាតិ​បាន​និយាយថា ” តម្រូវការ​ជំនួយ​មនុស្សធម៌ នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក បាន​កើនឡើង​ខ្លាំង ហើយ​ការឆ្លើយតប​ចំពោះ​ការផ្តល់​ជំនួយ​នេះ​​ចាំបាច់​ធ្វើ​ជា​បន្ទាន់​និង​មាន​ចំនួន​ច្រើនឡើង​។

​មនុស្ស​ប្រហែល​២០០.០០០​នាក់ នៅ​ទីក្រុង​ប៉េ​មបា​នៅ​ខេត្ត​កាបូ ដែ​លហ្កាដូ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភា​ព​អាក្រក់​៕​ដោយ​៖​សុខា​/sn

មនុស្ស​៣៨​នាក់ បាន​ស្លាប់​និង មនុស្ស​៣៩​នាក់ បាន​រងរបួស ហើយ​ថា មនុស្ស​ជាង​២៣.០០០​នាក់ មិន​មាន​ទីជម្រក​ហើយ​ផ្ទះ​ជិត​៣៥.០០០​ខ្នង ត្រូវបាន​បំផ្លាញ​